យោងតាមគេហទំព័រ dailymail បានបង្ហាញអោយដឹងថា មានបុរសម្នាក់ បានធ្វើអោយ ប្រធាន និង អ្នកធ្វើការដទៃ ភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបុរសរូបនេះ ប្រគល់លិខិតលាឈប់ ធ្វើពីនំខួបកំណើតដ៏ធំមួយ។

លោក Chris Holmes  អាយុ ៣១ឆ្នាំ ដែលនៅធ្វើការនៅ អាកាសយាន្តដ្ឋាន Stansted ប្រទេសអង់គ្លេស  មិនបាន សរសេរលិខិតសុំឈប់ពីការងារ លើក្រដាសទេ ផ្ទុយទៅវិញ គាត់បែរជា  បានយកនំខួបកំណើត ធ្វើជា លិខិតលាឈប់ ទៅវិញ ។  លោក Holmes បាននិយាយថា គាត់ធ្វើការ នៅ អាកាសយាន្តដ្ឋាន Stansted អស់រយៈពេល ៧ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀត គាត់លាឈប់ពីការងារ ព្រោះគាត់ចង់ស្វែងរកសុបិន្ត បើកហាងលក់នំខេកដ៏ធំមួយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះលិខិតលាឈប់នេះ?






ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]