កាន់តែស្អាតទៅហើយ! ពេល ហ្វា ហ្វា ស្លៀកឈុតកូនក្រមុំបែបនេះ

//s5.kh1.co/92/920b5acfc2e1f25e6545344c73dd2046e263f0bf.jpg
តារា & កម្សាន្ដ

 ០២-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អតីតបរវរកញ្ញា Miss Cosmos World កាលពីឆ្នាំ ២០១៨ ហ្វាហ្វា បច្ចុប្បន្ន រូបសម្រស់នាងកាន់តែស្រស់ស្អាតប្លែកជាងមុនខ្លាំង។

ភ្នំពេញ៖ កញ្ញា ហ្វាហ្វា ធ្លាប់ជាអតីតបរវរកញ្ញា ដែលបានតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួតលើឆាកអន្តរជាតិត ក្នុងកម្មវិធី Miss Cosmos World កាលពីឆ្នាំ ២០១៨ ។ ហើយ​នាងក៏បានចូលដល់វគ្គ Top8 Miss Cosmos World 2018 ក្នុងការឆ្លើយសំណួរវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បច្ចុប្បន្ន នាងក៏ជាតារាសម្ដែង និង​តារាបង្ហាញម៉ូតយ៉ាងមានប្រជាប្រិយភាព ជាពិសេស មុខមាត់ និង រូបសម្រស់នាង ស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង។ ហើយមួយរយៈចុងក្រោយនេះ នាងក៏តែងតែទទួលថតសម្អាងការ ដោយការស្លៀកឈុតកូនក្រមុំ បែបប្រពៃណី ឬ រ៉ូបកូនក្រមុំនោះទេ គឺសុទ្ធសឹងតែស័ក្ដិសមជាមួយនាងជាខ្លាំង។

ដោយឡែក មុននេះបន្តិច រូបភាពស្លៀករ៉ូបកូនក្រមុំថ្មីរបស់ ហ្វាហ្វា ត្រូវបានបង្ហោះ និង មានអ្នកចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយមុខមាត់នាងពិតជាស្រស់សោភា បូករួមនឹងការស្លៀករ៉ូបកូនក្រមុំ បែបនេះទៀត កាន់តែធ្វើឲ្យនាង ស្អាតថែមមួយកម្រិតទៀត។ បន្ទាប់ពីឃើញូរូបភាពជាច្រើនរបស់ ហ្វាហ្វា រួចមក មានហ្វេនៗបានសរសើរពី រូបសម្រស់ដ៏ផូរផង់របស់នាង ថាស្រស់ស្អាត និង​ ស្ទើរតែដូច កូនក្រមុំពិតៗតែម្ដង៕

ប្រភព៖ Dee Daniel

សូមទស្សនារូបខាងក្រោម៖ 

ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
ហ្វាហ្វា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T