នៅក្នុងសម័យបច្ចុប្បន្ន ការគូរគំនូរ មានភាពរីកចំរើនកាន់តែខ្លាំងឡើង ព្រោះវិចិត្រករ ពីមួយជំនាន់ ទៅមួយជំនាន់ មានការអភិវឌ្ឍន៍សមត្ថភាព កាន់តែខ្ពស់ និង ប្រសើរឡើង ដែលជាហេតុធ្វើអោយគំនូរ មានភាពរស់រវើក និង មានលក្ខណៈធម្មជាតិ ពិតៗតែម្តង។

ជាងស្តែង វិចិត្រករវ័យក្មេង ជនជាតិរុស្ស៊ី Olga Larionova ជាមនុស្ស មានទេពកោសល្យ ខ្ពស់មួយរួប ដោយគាត់បានបង្កើតស្នាដៃគំនូរ អស្ចារ្យជាច្រើន ដែលមើលទៅ មានលក្ខណៈលម្អិត ដូចជារូបថត មនុស្សពិតៗ តែម្តង។ គាត់មិនធ្លាប់បាន ចូលរៀន គូរគំនូរ នៅសាលាសិល្បៈ អ្វីនោះទេ តែគាត់បានអានសៀវភៅមួយចំនួន ទាក់ទងនឹងមូលដ្ឋានគ្រឹះ ក្នុងការគូរគំនូរ ដែលអាចជួយអោយគាត់ យល់ដឹងពីបច្ចេកទេសសំខាន់ៗ ក្នុងការងារនេះ បូករួមនឹង ការខំប្រឹង ហ្វឹកហាត់ ដោយខ្លួនឯងទៀតនោះ គាត់បានបង្កើតនូវ បច្ចេកទេស ក្នុងការគូរគំនូរ តាមស្ទាយ របស់ខ្លួនឯង។ ទោះជាយ៉ាងណា នៅពេលនេះ គាត់បានបញ្ចប់ ការសិក្សានៅសកលវិទ្យាល័យ ស្ថាបត្យកម្ម ផងដែរ ហើយក៏កំពុងចាប់អាជីព ជាអ្នករចនា ខាងក្នុងផ្ទះ (Interior Designer) ចំណែកការគូរគំនូរមានលក្ខណៈពិតៗ នូវតែជាអ្វីដែល គាត់ពេញចិត្ត និង ចូលចិត្តធ្វើ ដដែល។ 

សូមទស្សនារូបភាពខាងក្រោម៖









ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]