ក្រុមហ៊ុន Pi Pay និងក្រុមហ៊ុន SmartLuy បានធ្វើសមាហរណកម្មរួមបញ្ចូលគ្នា ដោយទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា!

//s5.kh1.co/c8/c8d4159f29ebe3ea3dd1c958180748e0b7b50f85.jpg
សង្គម

 ០២-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា។

ភ្នំពេញ៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart) និង ក្រុមហ៊ុន ផាយ​ផេ ភីអេលស៊ី (Pi Pay) ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ដើម្បីសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ​ (Pi Pay)។ នៅដើមឆ្នាំនេះក្រុមហ៊ុនទាំងពីរបានស្ម័គ្រចិត្តធ្វើសេចក្តីប្រកាសព័ត៌មានអំពីការរួមបញ្ចូលគ្នានេះ។ ក្រោយបញ្ចប់ការធ្វើសមាហរណកម្មរួម គេរំពឹងថានឹងនាំទៅរកភាពវិជ្ជមាន និងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  
  សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានមានប្រសាសន៍ថា៖

«ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្តានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្តល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាស និងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព។ ជាមួយក្រុមហ៊ុន Smart ក្រុមហ៊ុន Pi Pay នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយឧបសគ្គក្នុងការធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជាពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។»

ប្រសាសន៍របស់លោក Tomas Pokorny

ប្រតិបត្តិការដែលត្រូវបានរំពឹងទុកនឹងត្រូវបានបញ្ចប់បន្ទាប់ពីការបំពេញលក្ខន្តិកៈចាំបាច់មួយចំនួន ដែលតម្រូវតាមច្បាប់​ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែកមួយនៃការរួមបញ្ចូលគ្នាពេញលេញរបស់ក្រុមហ៊ុនទាំងពីរនោះគឺ ការចូលរួមរបស់បុគ្គលិករបស់ក្រុមហ៊ុន SmartLuy និងក្រុមហ៊ុន​​ Pi Pay។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ក្រុមហ៊ុន SmartLuy ក៏នឹងទៅចូលរួមជាមួយក្រុមហ៊ុន Pi Pay ដែរ។ អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវលើកទឹកចិត្តឱ្យផ្ទេរចំនួនសមតុល្យបច្ចុប្បន្នរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មត្រូវបានបញ្ចប់។ ការប្រាស្រ័យទាក់ទងបន្ថែមលើការផ្ទេរអតិថិជន នឹងត្រូវបានផ្តល់ជូនបន្ថែមទៀតតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ។

សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  
សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  

ការយល់ព្រមយ៉ាងឆាប់រហ័សរបស់ធនាគារជាតិកម្ពុជាគឺពិតជាជំនួយដ៏ធំមួយដែរ ក្នុងការពង្រឹងនូវភាពជាអ្នកដឹកនាំផ្នែកទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Pi Pay ក្រោយសមាហរណកម្មនេះបានបញ្ចប់។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖​

«ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេលដែលយើងក៏នាំយកគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកំសាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់យើង។ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្តូរនេះ។ ខ្ញុំទន្ទឹងរង់ចាំនៃការបញ្ចប់ប្រតិបត្តិការជាស្ថាពរឆាប់ៗនេះ ដើម្បីប្រើប្រាស់សក្តានុពលដ៏ធំធេងនេះក្នុងការជម្រុញបរិ​យា​បន្ន​ហិរញ្ញវត្ថុក៏ដូចជាសង្គមឌីជីថលនៅកម្ពុជាផងដែរ។»

ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន
សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  
សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  

បន្ទាប់ពីការរួមបញ្ចូលគ្នាក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) និងមានឱកាសស្វែងរកប្រាក់ចំណូលកាន់តែច្រើន ទិន្នន័យរួមបញ្ចូលខ្លាំងក្នុងការរកប្រាក់ចំណូល ហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយរឹងមាំ និងសំខាន់បំផុត គឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមនាពេលអនាគតក្នុងបរិយាកាសទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។ បន្ថែមលើនេះទៀតក្រុមហ៊ុន Pi Pay ត្រូវបានគេរំពឹងថានឹងកាន់តែមានប្រសិទ្ធភាព និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរស័ព្វដោយប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។​

សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  
សមាហរណកម្មរួមបញ្ចូលគ្នារបស់ស្មាតលុយ (SmartLuy) និងផាយផេ​ (Pi Pay)  

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និង www.pipay.com។​ ទាំងក្រុមហ៊ុន Smart និងក្រុមហ៊ុន Pi Pay នឹងផ្តល់ព័ត៌មានថ្មីៗបន្ថែមទៀតនៅពេលមានការធ្វើបច្ចុប្បន្នភាព៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T