មក​ដឹង​ពី​ឥទ្ធិពល Forex ​ក្នុងចិត្ត​​អ្នក​​​ជំនួញ និងអ្នក​វិនិ​យោគ​​​

//s5.kh1.co/15/159247701c3aa0cad1919ea60a6dc3c01f945bfc.jpeg
សង្គម

 ០២-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីផ្សារ Forex ជាទីកន្លែងដែលយើងទាំងអស់គ្នាអាចចូលទៅធ្វើការជួញដូររូបិយបណ្ណអន្តរជាតិ ពីរូបិយបណ្ណ​មួយ យកទៅចាប់គូរជាមួយរូបិយបណ្ណមួយទៀតដែលកំពុងចរាចរនៅក្នុងផ្សារនោះ

តើអ្វីទៅជា Forex?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Forex បានមកពីពាក្យ Foreign Exchange ដែលមានន័យថា ការដោះដូររូបិយបណ្ណអន្តរជាតិ។ ទីផ្សារ Forex ជាទីកន្លែងដែលយើងទាំងអស់គ្នាអាចចូលទៅធ្វើការជួញដូររូបិយបណ្ណអន្តរជាតិ ពីរូបិយបណ្ណ​មួយ យកទៅចាប់គូរជាមួយរូបិយបណ្ណមួយទៀតដែលកំពុងចរាចរនៅក្នុងផ្សារនោះ​។

នៅក្នុងពេលបច្ចុប្បន្ននេះ មានលុយប្រមាណជាង ៥.១ ទ្រីលានដុល្លារ (១ ទ្រីលាន​=១ ពាន់ប៊ីលាន)​កំពុងតែចរាចរនៅក្នុងទីផ្សារ​មួយ​នេះ​ដើម្បីរកអ្នកមានសមត្ថភាពដើម្បីចាប់យកវា។ និយាយឱ្យសាមញ្ញទៅ វាមិនខុសគ្នា​នោះ​ទេកាល​ដែល​​យើងយក​ប្រាក់រៀលខ្មែរ ប្តូរជាមួយប្រាក់ដុល្លារអាមេរិក ហើយទទួលបានអត្រាការ​ប្រាក់​តាមការឡើង ឬចុះ។

ការប្តូរប្រាក់បែបនេះហើយជាអ្វីដែលអ្នកត្រូវធ្វើក្នុងទីផ្សារ Forex តែវាខុសគ្នា ត្រង់ថា ក្នុងទីផ្សារ Forex វាមានលក្ខណៈស្មុគស្មាញបន្តិចសម្រាប់អ្នកដែលទើបតែស្គាល់វាដំបូងៗ ដោយវាមានទំហំធំ និងមានរូបិយបណ្ណច្រើនប្រភេទនៅក្នុងផ្សារ។ ក្រៅពីរូបិយប័ត្តអន្តជាតិមាន មាស ប្រាក់ និងផលិត​ផល​កសិកម្ម ពោត ស្រូវ សាលី សណ្ដែក និងប្រេងឆៅ។

រូបតំណាង
រូបតំណាង

តើវាមានឥទ្ធិពលយ៉ាងណាខ្លះក្នុងចិត្តរបស់ជំនួញ និងអ្នកវិនិយោគគ្រប់រូប?

នៅក្នុងវិស័យ Forex មួយនេះដែលវាបានជះឥទ្ធិពលណាស់នៅក្នុងចិត្តអ្នកជំនួញ និងអ្នក​វិនិយោគ​គ្រប់រូបនៅជុំវិញសកលលោកនេះ។ ដោយហេតុថា នៅក្នុងវិស័យនេះមានលក្ខណៈពិសេស និងមាន​ទំនុកចិត្តក្នុងការជំនួញ។ តែក៏តម្រូវឱ្យអ្នកគ្រប់គ្នាមាននូវការចេះគ្រប់គ្រង អារម្មរណ៍របស់ខ្លួនឯង​ឱ្យបានល្អផងដែរ ពីព្រោះថា វាអាចបណ្តោលជាហានិភ័យ ពីព្រោះអត្រានៃការប្រែប្រួលក្នុងការ​ចំណេញ​ ឬខាតរបស់វាគឺរត់យ៉ាងលឿនបំផុតត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ 

រូបតំណាង
រូបតំណាង

អ្នកជំនួញ និងអ្នកវិនិយោគគ្រប់រូប គឺពួកគាត់ក៏មានជម្រើស២គឺ៖

ទី១ ការជួញដូរដោយខ្លួនឯង

ការជួញដូរដោយខ្លួនឯង មានន័យថាគឺពួកគាត់ តម្រូវអោយមានគណនី (Account) ជាមួយ​ក្រុមហ៊ុនដែលមាននៅក្នុងប្រទេសរបស់ពួកគាត់ផ្ទាល់ និងគោរពតាមគោលនីមួយៗរបស់ក្រុមហ៊ុន។ចំណុចសំខាន់នោះ យើងត្រូវមានចំណេះដឹងខ្ពស់ក្នុងវិស័យមួយនេះ ដែលជាក់ស្តែងនៅក្នុង ក្រុម​នីមួយ​ៗ​​គេតែងតែបើកបង្រៀនពីការជួញដូរទៅដល់អតិថិជនរបស់ខ្លួនជានិច្ច។

ទី២ ការឱ្យក្រុមហ៊ុនជាអ្នកជួញដូរជំនួស

ជំរើសទី២ គឺជាជំរើសល្អបំផុតសម្រាប់អ្នកវិនិយោគដែលពួកគាត់ពុំសូវមានពេលទំនេរក្នុងការតាម​ដាន​ព័ត៌មានលើវិស័យ Forex គាត់គួរជ្រើសរើសយកជំរើសទី២ នេះ។

រូបតំណាង
រូបតំណាង

ការជួញដូរ លើវិស័យ Forex ក្លាយជាទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន កាន់តែទទួលបាន ការចាប់អារម្មរណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីអ្នកជំនាញ និងអ្នកវិនិយោគនៅក្នុង​បណ្តាល​ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ដោយឡែកនៅប្រទេសកម្ពុជាក៏មានអ្នកជំនួញ វិនិយោគទៅលើវិស័យ Forex នេះដែរ ហើយនៅក្នុងប្រទេសយើងក៏មាន ក្រុមហ៊ុនForex ជាង ២០ក្រុមហ៊ុនផងដែរមានដំណើរការ និងធ្វើការជួញដូរលើទីផ្សារអន្តរជាតិសព្វថ្ងៃនេះ៕

Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T