ហួសចិត្ត! Boom Suphaphon ត្រូវបានជនអនាមិកម្នាក់ផ្ញើកាដូមិនគប្បីមួយនេះមកឲ្យ

//s5.kh1.co/83/83e80d5bd02709726213b72d822482a13a9d9ea6.jpg
នារី

 ០២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Boom Suphaphorn ហួសចិត្តនឹងអ្នកឲ្យកាដូដ៏មិនសមរម្យមួយបែប

ថៃ៖ តារាសម្ដែងស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Boom Suphaphon នៅពេលនេះកំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងបានសម្ដែងជាតួអង្គកាច នៅខ្សែភាពយន្តភាគរឿង Leh Buphakal កាលពីពេលថ្មីៗនេះរួចមក។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏កំពុងទទួលបានជោគជ័យលើមុខជំនួញលក់គាវផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្រៅពីភាពជោគជ័យលើការងារ តារាស្រីរូបនេះក៏កំពុងជួបរឿងហួសចិត្តមួយផងដែរ ដែលអាចចាត់ទុកបានថាជាការប្រមាថមើលងាយទៅដល់កិត្តិយសរបស់នាងយ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ មានជនអនាមិក មិនស្គាល់អត្តសញ្ញាណម្នាក់ បានផ្ញើកាដូមួយថង់មកឲ្យនាង ហើយនៅក្នុងថង់នោះ គឺជា ឈុតខោអាវក្នុងរបស់នារី។

ដោយអត់ទ្រាំមិនបាន Boom ក៏បានបង្ហោះសារបង្ហាញពីការហួសចិត្តរបស់ខ្លួននៅលើគណនី Instagram ដែលមានខ្លឹមសារថា៖ "ជារឿងដែលហួសចិត្តខ្លាំងកាលពីព្រឹកមិញនេះ សូមប្រាប់ឲ្យយល់ និងប្រកាសឲ្យដឹងត្រង់នេះថា អ្នកមិនអាចឲ្យកាដូមកខ្ញុំជាខោអាវក្នុងបែបនេះបានទេ ខ្ញុំមិនដឹងថាអ្នកផ្ញើមកមានចេតនាបែបណានោះទេ ប៉ុន្តែវាពិតជាមិនសមរម្យសោះ វាធ្វើឲ្យមានអារម្មណ៍ថាដូចជាកំពុងរងការមើលងាយយ៉ាងម៉េចក៏មិនដឹង!"

បន្ទាប់មក ហ្វេនៗរបស់ Boom ជាច្រើនបានចូលទៅខមមិនលើកទឹកចិត្ត និងស្នើឲ្យ Boom ស្វែងរកមុខជនអនាមិកនោះឲ្យឃើញ ដើម្បីជៀសវាងកុំឲ្យជននោះធ្វើអំពើមិនគប្បីបែបនេះ ទៅកាន់អ្នកផ្សេងទៀត៕

សូមទស្សនារូបភាពខាងក្រោម

កាដូដែលជនអនាមិកផ្ញើឲ្យ Boom
កាដូដែលជនអនាមិកផ្ញើឲ្យ Boom
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Boom Suphaphon
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T