គ្រាប់តែ Jennie ថតរូបធ្វើស្ទីលបែបនេះសោះ បែរជានាំសំណាងដល់អ្នកគាំទ្រស្ទើរមិនគួរឲ្យជឿ

//s5.kh1.co/a1/a1335911d84dfd5b9d82f5f0f443d4d28dc70753.jpg
នារី

 ០២-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គ្រាប់តែ Jennie ថតរូបធ្វើស្ទីលបែបនេះសោះ បែរជានាំសំណាងដល់អ្នកគាំទ្រស្ទើរមិនគួរឲ្យជឿ

កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ Kim Jennie ដែលត្រូវជាសមាជិករបស់ក្រុម Blackpink នៅមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេចាត់ទុកថាជារាជិនីស៊ែលហ្វីមួយរូប ដោយសារតែតារាចម្រៀងរូបស្រស់សោភារូបនេះ តែងតែថតរូបស៊ែលហ្វីស្អាតៗ ហើយបង្ហោះលើ Instagram ជារឿយៗ។ ក្រៅពីរូបស៊ែលហ្វី សូម្បីតែរូបថតធម្មតា ក៏ទទួលបានការគាំទ្រមិនតិចនោះទេ ពីសំណាក់ហ្វេនៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តបំផុតនោះ Kim Jennie បានបង្ហោះរូបភាពចំនួនពីរសន្លឹក រូបទីមួយ នាងបានលើកម្រាមដៃពីរ នៅលើដៃសងខាង ស្មើនឹងលេខ៤ រីឯរូបទីពីរ នាងបានលើកម្រាមដៃពីរ តែនៅលើដៃម្ខាងប៉ុណ្ណោះ ស្មើនឹងលេខ២ ស្រាប់តែមានអ្នកគាំទ្ររបស់ Jennie នៅប្រទេសថៃមួយចំនួន យករូបភាពទាំងពីរសន្លឹករបស់នាង ទៅកាត់ជាលេខឆ្នោត ត្រូវនឹងលេខ៤២ ។ រឿងដែលកាន់ តែនឹកស្មានមិនដល់ទៀតនោះ លទ្ធផលឆ្នោតជាតិរបស់ថៃគឺពិតជាចេញលេខ៤២ មែន ជាហេតុធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា និងបានបង្ហោះរូបភាព Jennie ពេញ Twitter ថានាងគឺពិតជាតារានាំសំណាងប្រាកដមែន។

ក៏ប៉ុន្តែ ការលេងឆ្នោតដែលជាល្បែងស៊ីសងបែបនេះ មិនមែនជារឿងមួយគប្បីនោះទេ ហើយប្រហែលជា Jennie ក៏មិនចង់ឲ្យហ្វេនរបស់ខ្លួនលេងវានោះដែរ៕

សូមទស្សនារូបភាពខាងក្រោម

រូបរបស់ Jennie ដែលនាំលាភសំណាងដល់ហ្វេន
រូបរបស់ Jennie ដែលនាំលាភសំណាងដល់ហ្វេន
រូបរបស់ Jennie ដែលនាំលាភសំណាងដល់ហ្វេន
រូបរបស់ Jennie ដែលនាំលាភសំណាងដល់ហ្វេន
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie
Kim Jennie

ប្រភពTeeNee

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T