ទៅសមុទ្រលើកនេះ! សាឌី ស្លៀកតែខោជើងវែង បញ្ចេញល្វែងលើបន្តិច ក៏នៅតែស្អាត

//s5.kh1.co/c1/c19f24f9bccd6d7e7f526ece12df41c02af6e2ab.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ណា សាឌី កាន់តែមានទីផ្សារសិល្បៈច្រើន ជាពិសេស រូបសម្រស់នាងនៅតែក្មេងស្អាតទៀតផង។

ខេត្តព្រះសីហនុ៖ បច្ចុប្បន្ន ពិធីការិនី និង តារាសម្ដែង កញ្ញា ណា សាឌី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ជាពិសេស តារាស្រីរូបនេះ ក៏កាន់តែមានការងារច្រើន សឹងតែគ្មានពេលទំនេរឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី រវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបសម្រស់តារាស្រីរូបនេះ នៅតែខ្ញង់ស្អាតដដែល ហើយអ្វីដែលយើងសង្កេតឃើញ មួយរយៈចុងក្រោយនេះ សាឌី តែងតែបង្ហោះរូបភាពឃ្យូតៗ មិនថា ស្លៀកពាក់បែបណា ក៏នាងនៅតែស្រស់ស្អាត និង លេចធ្លោជានិច្ច។

ជាក់ស្ដែង មុននេះបន្តិច សាឌី បានបង្ហោះរូបភាពថ្មី ពីដំណើរកម្សាន្ត ទៅកាន់សមុទ្រ ដោយនាងមិនបានស្លៀកពាក់ស៊ិចស៊ីប៉ុន្មាននោះទេ តែតារាស្រីរូបនេះគ្រាន់តែស្លៀកខោសារ៉ូជើងវែង និង អាវខ្លីបញ្ចេញសាច់ មើលទៅពិតជាស្រស់សោភា គួរឲ្យទាក់ទាញខ្លាំងតែម្ដង។

ជាមួយគ្នានេះដែរ នាងបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និង ស្រស់ស្រាយជាមួយបរិយាកាសនៅឆ្នេរសមុទ្រ។ ក្នុងនោះដែរ បន្ទាប់ពី បង្ហោះរូបមិនបានប៉ុន្មានផង ហ្វេនៗជាច្រើន ចូលទៅសរសើរ ពីរូបសម្ផស្សមិនដាច់ពីមាត់ ស្ទើរតែគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
  កញ្ញា ណា សាឌី
ណា សាឌី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T