ទី​បំផុត!​ YG ​បង្ហើប​ថា​ ខ្លួន​មាន​​គម្រោង​​ចេញ​​បទ​ចម្រៀង​​ទោល​ឲ្យ​សមាជិក​ BLACKPINK ហើយ

//s5.kh1.co/72/72f53efc33e004cc980d8939dfa479ab8fd857db.jpeg
នារី

 ០១-មិថុនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីបំផុតក្រុមហ៊ុន YG Entertainment ដែលជាទ្រនំ​របស់ក្រុមតារា​ចម្រៀង​ស្រី BLACKPINK ព្រមបញ្ចេញ​នូវ​ព័ត៌មាន​បន្ថែមទៀតអំពីគម្រោងបញ្ចេញបទបម្រៀងទោលរបស់ពួកគេ

ទីបំផុតក្រុមហ៊ុន YG Entertainment ដែលជាទ្រនំរបស់ក្រុមតារាចម្រៀងស្រី BLACKPINK ព្រមបញ្ចេញនូវព័ត៌មានបន្ថែមទៀតអំពីគម្រោងបញ្ចេញបទបម្រៀងទោលរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារដែលត្រូវបានបង្ហោះនៅលើវេបសាយរបស់ពួកគេ បានបញ្ជាក់ថាគម្រោងចេញនូវបទ​ចម្រៀង​ទោលរបស់ Rosé នឹងត្រូវបញ្ចេញមុនគេ បន្ទាប់ពីអាល់ប៊ូមថ្មីរបស់  BLACKPINK បាន​ចេញ​ជាផ្លូវការ ដោយអត្ថន័យនៅក្នុងសារនោះគឺបានរៀបរាប់ថា៖

«YG ធ្លាប់បានបញ្ចេញនូវបទ​ចម្រៀង​ទោលរបស់ JENNIE ដែលមានចំណងជើងថា ‘SOLO’ កាលពីឆ្នាំ២០១៨។ ពួកយើងពិតជាសុំឲ្យអ្នកគាំទ្រយល់ថា ការបញ្ចេញនូវបទចម្រៀងគឺវាត្រូវការ​ពេល​យូរជាងការគិត​ ព្រោះ​យើងមានបទចម្រៀងជាច្រើនដែលត្រូវចេញជាអាល់ប៊ូម ជាជាងចេញ​ជាបទ​ចម្រៀងទោល។ បទចម្រៀងទោលរបស់ Rosé បានធ្វើរួចរាល់ហើយ ចំពោះថ្ងៃដែលនឹងត្រូវ​បញ្ចេញ​គឺបានគ្រោង​ថានឹង​ចេញ​នៅក្នុងខែ កញ្ញា បន្ទាប់ពីអាល់ប៊ូមរបស់ BLACKPINK បាន​ចេញរួច និងដោយសារ​តែវាជា​ការយល់ព្រមរបស់សមាជិកក្រុម ទាំងមូល ដែលចង់ត្រឡប់មកជួប​អ្នកគាំទ្រ​វិញលក្ខណៈ​ជាក្រុម​ទាំងមូល ទើបការចេញអាល់ប៊ូមវាមានសារៈសំខាន់ជាង»។

 BLACKPINK
BLACKPINK
 BLACKPINK
BLACKPINK

បន្ថែមពីលើនោះក្រុមហ៊ុនក៏បាននិយាយផងដែរអំពីគម្រោងរបស់ LISA និង JISOO ថា៖ «លើសពីនេះទៀត បទចម្រៀងទោលរបស់ LISA ក៏បានត្រៀមនឹងបញ្ចេញដូចគ្នា ហើយនៅពេលនេះ​ក្រុមហ៊ុនក៏កំពុងតែរៀបចំសម្រាប់ JISOO ផងដែរ។ ការបញ្ចេញបទចម្រៀងទោលនេះនឹងធ្វើឡើង​ទៅតាមលំដាប់លំដោយ បន្ទាប់ពីអាល់ប៊ូមបទចម្រៀងជាក្រុមចេញរួច»។

សូមមើលសារដែលYG បានបញ្ចេញខាងក្រោមនេះ៖

YG Entertainment <br>
YG Entertainment

លើកនេះអ្នកគាំទ្រទាំងឡាយដែលធ្លាប់តែមានការខឹងសម្បារ នឹងមានការសប្បាយ​ចិត្ត​ឡើងវិញ​ហើយមិនយូរនោះទេពួកគេនឹងបានឃើញការត្រឡប់មកវិញរបស់តារាសំណព្វ​ចិត្តរបស់ខ្លួន ជាមួយ​នឹង​បទចម្រៀងថ្មីៗដែលត្រូវបានចំណាយពេលរង់ចាំយ៉ាងយូរ៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T