មកមើលទិដ្ឋភាព នៃការចូលចតយានអវកាសរបស់ SpaceX នៅស្ថានីយអវកាសអន្តរជាតិ កាលពីយប់មិញ (មានវីដេអូ)

//s5.kh1.co/10/10351cc8833a747fee6c4242235f6e1dfc994bb0.png
បច្ចេកវិទ្យា

 ០១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Behnken និង Hurley ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ ក្នុងរយៈពេលពីមួយទៅបីខែ ឬសម្រាប់រយៈពេលអតិបរមា១១០ថ្ងៃ។

អាមេរិក៖ អវកាសយានិក Robert Behnken និងលោក Douglas Hurley បានចូលចតដោយជោគជ័យ នូវយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX នៅឯស្ថានីយអវកាសអន្តរជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានអវកាស Crew Dragon របស់ SpaceX បានចូលចត នៅស្ថានីយអវកាសអន្តរជាតិ នៅវេលាម៉ោង៩:១៦នាទីយប់ ថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center នៃរដ្ឋផ្លរីដា នៅពេលរំលងអធ្រាត្រថ្ងៃអាទិត្យ និងធ្វើដំណើររយៈពេល១៩ម៉ោង។

រូបភាព NASA៖ ការចូលចតរបស់យានអវកាស Crew Dragon នៅស្ថានីយអវកាសអន្តរជាតិ
រូបភាព NASA៖ ការចូលចតរបស់យានអវកាស Crew Dragon នៅស្ថានីយអវកាសអន្តរជាតិ

បន្ទាប់ពីបានភ្ជាប់ការទាក់ទងដំបូង ជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) យាន Crew Dragon បានឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ ដើម្បីភ្ជាប់យានអវកាសជាមួយ នឹងចំណតរបស់ខ្លួន។ លោក Behnken និង Hurley ត្រូវបានគេរំពឹងថា នឹងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ ក្នុងរយៈពេលពីមួយទៅបីខែ ឬសម្រាប់រយៈពេលអតិបរមា១១០ថ្ងៃ។

លោក Behnken និង Hurley ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ដោយអវកាសយានិកផ្សេងទៀត នៅលើ ISS

លោក Behnken និង Hurley បានចេញមកទាំងញញឹម ពីកន្សោមរង្វង់មូលរបស់យាន នៅម៉ោង១២:១៥យប់ (ឈានចូលថ្ងៃចន្ទ)។ ពួកគាត់ទាំងពីរត្រូវបានទទួលស្វាគមន៍ ដោយអវកាសយានិករបស់អង្គការណាសាគឺលោក Christopher Cassidy និងអវកាសយានិករុស្ស៊ីលោក Anatoli Ivanishin និងលោក Ivan Vagner ដែលអ្នកទាំងនេះបានស្ថិតនៅលើ មន្ទីរពិសោធន៍គន្លងគោចរ រួចហើយ៕

វីដេអូទី១

វីដេអូទី២
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T