ជាប្រុសស្អាតស្រាប់ ទោះញញឹមតិចៗក៏ Mik ឲ្យហ្វេនស្រីៗធ្លាក់ក្នុងអន្លង់ស្នេហ៍មិនតិចនាក់បានដែរ

//s5.kh1.co/49/49febe8312603c6144dc1b1733ae20bf0cb208d8.png
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ហេតុតែជាប្រុសសង្ហាស្រាប់! ទោះបីញញឹមតិចៗ តែស្នាមញញឹមរបស់ Mik មួយៗចេញមក គឺទាក់ទាញ ក្រសែភ្នែកគេ ឲ្យលង់នឹងសម្រស់របស់ខ្លួន មិនតិចទេ មិនថាមើលចំឬពីជំហៀង កឺស្អាតគ្រប់បែបតែម្ដង។

ថៃ៖ តារាសម្ដែងប្រុសលំដាប់ជួរមុខ ក្នុងប៉ុស្ត៍ទូរទស្សន៍លេខ៧ថៃ លោក Mik Thongraya ជាតារាប្រុសមួយរូប ដែលមានឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្លាំងក្នុង ស្រទាប់ដួងចិត្តយុវវ័យ ជាច្រើន ក៏ព្រោះតែលោក មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែងខ្សែភាពយន្តល្បីនានា កាលពីពេលកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កម្លោះសង្ហា រូបនេះ ក៏ត្រូវបានទស្សនិកជនជាច្រើន ទទួលស្គាល់ ក៏ដូចជាលួចសរសើរអំពីរូបសម្បត្តិរបស់លោក ថាជាតារាប្រុសមួយរូប ដែលមានមុខមាត់ស្រស់ស្អាត កម្ពស់ខ្ពស់ស្រឡះ សម្បុរសខ្ចី និងព្រមទាំងរួសរាយរាក់ទាក់ខ្លាំងទៀតផង។

យ៉ាងណាមិញ បើងាកទៅចាប់អារម្មណ៍ ស្នាមញញឹមរបស់កម្លោះសង្ហាដែលជា តួឯកក្នុងរឿង «កូនប្រសារអ្នកស្រែ» រូបនេះវិញ យើងឃើញថា រាល់ពេលពេលលោកសើចម្ដងៗ ជឿជាក់ថា ច្បាស់ជា មានមនុស្សមិនតិចទេ ដែលលង់ស្នេហ៍ជាមួយស្នាមញញឹមរបស់លោក ដោយសារតែ ផ្ទៃមុខ កែវភ្នែកស្រទន់ និងបបូរមាត់ដ៏ស៊ិចស៊ី របស់ប្រុសស្អាតរូបនេះ ញញឹមបានយ៉ាងទាក់ទាញ បើទោះបីជាញញឹមតិចៗក៏ដោយ តែបើមើលយូរៗទៅ ពិតជារាយមន្តស្នេហ៍ដាក់ហ្វេនៗ នារីៗ ស្ទើរគ្រប់ពេលតែម្ដង មិនថាមើលចំ ឬពីជំហៀងនោះទេ គឺទម្រង់មុខរបស់ Mik ពិតជាសង្ហា សាកសមនឹងឈ្មោះជា កំពូលតារាពិតមែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព របស់ Mik ខាងក្រោម៖

Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Mik Thongraya
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T