នរ​ណា​នៅពីក្រោយ​? សមត្ថកិច្ច​កំពុង​​ស៊ើប​​​​ករណី​​មាន​កាមេ​រ៉ា​​​​បង្កប់​​​​ក្នុង​​​បន្ទប់​​ទឹ​ក​​​នារី នៃអគារ​ KBS

//s5.kh1.co/34/34f628fbb07628df1dd051fd9fc366ddf011e5c2.png
សង្គម

 ០១-មិថុនា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប៉ូលីសកំពុងស៊ើបអង្កេតទៅលើករណីមួយដែលកើតឡើងថ្មីៗនេះ អំពីកាមេរ៉ាបង្កប់ដែល​ត្រូវ​បាន​លួច​ដាក់​​នៅក្នុងបន្ទប់ទឹកស្ត្រីដែលស្ថិតនៅក្នុងអគារ KBS

កូរ៉េខាងត្បូង៖ ប៉ូលីសកំពុងស៊ើបអង្កេតទៅលើករណីមួយដែលកើតឡើងថ្មីៗនេះ អំពីកាមេរ៉ាបង្កប់ដែល​ត្រូវ​បានគេ​លួច​ដាក់នៅក្នុងបន្ទប់ទឹកស្ត្រីដែលស្ថិតនៅក្នុងអគារ KBS ដែលជាស្ថានីយប៉ុស្តិទូរទស្សន៍​ដ៏ល្បីមួយ​នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគារដែលត្រូវបានគេរកឃើញនោះ គឺធ្លាប់ប្រើជាអាផាតមិនមួយ ហើយពេលនេះ​ក៏ក្លាយជាបន្ទប់​ហ្វឹកហាត់របស់ "Gag Concert"។ នៅថ្ងៃដែលគេបានរកឃើញកាមេរ៉ានោះ កម្មវិធីមួយនេះក៏​កំពុងតែធ្វើការ​សមសម្រាប់ត្រៀមសម្តែងផងដែរ បន្ថែមទៀតនោះអគារមួយនេះត្រូវបានគេឲ្យដឹងថា មិនបានបំពាក់នូវកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវចូល ឬក៏ទីតាំងនៅក្បែរបន្ទប់ទឹកនោះឡើយ។

ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត
ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត

មានបុគ្គលិកនៅស្ថានីយ៍ KBS ជាច្រើនបានបញ្ចេញគំនិតរបស់ខ្លួននៅលើអុីនធឺណេត បន្ទាប់ពី​បានដឹងនូវព័ត៌មានមួយនេះថា៖ «នៅពេលកាមេរ៉ាត្រូវបានរកឃើញនៅក្នុងទីកន្លែងបែបនេះ ថែម​ទាំង​នៅក្នុងបន្ទប់ទឹកបែបនេះទៀត វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្មាស់​ ហើយក៏ខ្លាចខ្លាំងទៀតផង»។ ប៉ូលីសបានឲ្យដឹងទៀតថា ប្រសិនបើគេស្វែងរកជនដៃដល់នោះឃើញ ជននោះនឹងត្រូវដាក់ទោស​ដោយបានធ្វើខុសច្បាប់នូវចំណុចជាច្រើន ហើយភស្តុតាងទាំងអស់នឹងត្រូវរក្សាទុកជាសម្ងាត់។

ជាការកត់សម្គាល់ ប្រភពមួយពី KBS បាននិយាយថា៖​ «យើងនឹងសហការជាមួយប៉ូលីស​ដើម្បី​ស្វែងរកជនល្មើសនោះ ហើយយើងនឹងមិនព្រមឲ្យមានរឿងបែបនេះកើតឡើងទៀតនោះទេ»។

អគារ KBS
អគារ KBS

សូមមានការប្រុងប្រយ័ត្នជានិច្ចនូវរាល់ពេលប្រើប្រាស់ បន្ទប់ទឹកឬបន្ទប់ស្នាក់បែបសាធារណៈ ព្រោះករណីបែបនេះ បានកើតឡើងជាច្រើនករណី នឹងមានមនុស្សជាច្រើន​បានរងគ្រោះដោយសារ​ទង្វើគ្មានសីលធម៌ដូចករណីខាងលើនេះ សូមធ្វើការត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាមុនសិន ដើម្បី​ការពារខ្លួនរបស់អ្នក៕

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T