បំបែកកំណត់ត្រាថ្មី! បទ DNA របស់ BTS ទទួលបាន 1B Views នៅក្នុងថ្ងៃនេះ

//s5.kh1.co/2f/2fb565005e90219c781b43faf10061c2550aaa09.jpg
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

DNA ក្លាយជាបទដំបូងរបស់ BTS ដែលមានអ្នកចូលទស្សនាដល់ទៅ ១ពាន់លានដង ហើយបទនេះដែរ ក៏បានធ្វើឲ្យ BTS បំបែកប្រវត្តិសាស្រ្តថ្មី ក្លាយក្រុមចម្រៀង Kpop បុរសដំបូងគេ ដែលជាម្ចាស់បទចម្រៀង ទទួលបាន 1B Views ផងដែរ។

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១ ខែមិថុនា ម៉ោងប្រមាណ ២ និង​ ១៩ នាទីទាបភ្លឺ (ម៉ោងនៅកូរ៉េ) វីដេអូចម្រៀងរបស់ BTS គឺបទ DNA ហាក់ទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំង នៅលើគេហទំព័រ Youtube ដោយមានអ្នកចូលទស្សនា ដល់ទៅ ១ពាន់លានដងឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមិទ្ធផលថ្មីនេះ បានធ្វើឲ្យ​ BTS ក្លាយជាក្រុមចម្រៀងបុរសកូរ៉េ ដំបូងបង្អស់ ដែលទទួលបានជោគជ័យ ក្លាយជាម្ចាស់បទចម្រៀង ទទួលបាន 1B Views

គួរបញ្ជាក់ផងដែរថា កន្លងមក វីដេអូចម្រៀងកូរ៉េ ដែលបានឈានដល់ចំណុចលេចធ្លោបែបនេះ នៅលើ YouTube មានដូចជា បទ Gangnam Style និងបទ Gentleman របស់ PSY បទ​​ DDU-DU DDU-DU របស់ BLACKPINK និងបទ DNA របស់ BTS នេះ។

គួររម្លឹកដែរថា BTS បានចេញផ្សាយបទ DNA នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង ៦ ល្ងាច មានន័យថា បទនេះបានចំណាយពេលត្រឹមតែ ២ឆ្នាំ ៨ខែ និង១៣ថ្ងៃប៉ុណ្ណោះ ដើម្បីទទួលបាន ចំនួនអ្នកចូលទស្សនាលើស ១ពាន់លានដង។ ហើយនេះក៏មិនមែនជាបទចម្រៀងតែមួយរបស់ BTS ដែលមានអ្នកចូលមើលច្រើននោះដែរ ជាក់ស្ដែង BTS នៅមានបទចម្រៀងជាច្រើនបទទៀត ដែលកំពុងតែត្រៀមខ្លួន បំបែកប្រវត្តិសាស្រ្តថ្មីក្នុង Youtube ជាបន្តបន្ទាប់ទៀត៕

សូមអបអរសាទរ ដល់ក្រុមហ៊ុនផលិតកម្ម BigHit និងក្រុមចម្រៀង BTS ផ្ទាល់ ចំពោះសមិទ្ធិផលរបស់ពួកគេ!

តោះចង់ដឹងថា បទនេះពិសេសយ៉ាងណា ទើបមានអ្នកចូលមើលច្រើនដល់ម្លឹង?

តោះមកទស្សនា វីដេអូចម្រៀងបទ DNA ខាងក្រោមនេះ ៖

BTS
BTS
BTS
BTS
BTS
BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T