ដំណឹងល្អ! វេជ្ជបណ្ឌិតជាន់ខ្ពស់របស់អុីតាលីនិយាយថា វីរុសកូរ៉ូណាធ្លាក់ចុះឥទ្ធិពល និងលែងកាចសាហាវដូចមុន

//s5.kh1.co/5e/5e24be80430e94830c9966f94320a847778f1c9d.jpg
សង្គម

 ០១-មិថុនា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបរបស់អុីតាលី លោក Alberto Zangrillo នៅថ្ងៃអាទិត្យម្សិលមិញនេះបាននិយាយថា វីរុសកូរ៉ូណាហាក់កំពុងបាត់បង់ឥទ្ធិពល ហើយភាពកាចសាហាវរបស់វាក៏លែងមានដូចពីមុនផងដែរ

រ៉ូម៖ វេជ្ជបណ្ឌិតជាន់ខ្ពស់មួយរូបរបស់អុីតាលី លោក Alberto Zangrillo នៅថ្ងៃអាទិត្យម្សិលមិញនេះបាននិយាយថា វីរុសកូរ៉ូណាហាក់កំពុងបាត់បង់ឥទ្ធិពល ហើយភាពកាចសាហាវរបស់វាក៏លែងមានដូចពីមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Albert Zangrillo ជាប្រធានមន្ទីរពេទ្យ San Faffaele ស្ថិតក្នុងទីក្រុង Milan ភាគខាងជើងប្រទេសអុីតាលី ដែលជាតំបន់រងគ្រោះដោយសារវីរុសកូរ៉ូណាបានប្រាប់ទូរទស្សន៍ RAI របស់អុីតាលីថា៖

កំហាកដែលបានពិនិត្យក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ រកឃើញថាមានផ្ទុកវីរុសតិចជាងមុន បើធៀបនឹងលទ្ធផលដែលទទួលបានកាលពីជាង១ខែ ឬ ២ខែមុន។

  លោក Albert Zangrillo

ការលើកឡើងបែបនេះ ស្របពេលអត្រានៃអ្នកស្លាប់នៅប្រទេសអុីតាលីបានធ្លាក់ចុះជាលំដាប់ក្នុងខែឧសភាកន្លងទៅនេះ  ហើយប្រទេសនេះក៏កំពុងបន្ធូរបន្ថយវិធានការរឹតបន្ដឹងបណ្ដើរៗផងដែរ។

គួរបញ្ជាក់ថា អុីតាលីក៏ជាប្រទេសដែលរងគ្រោះខ្លាំងដោយសារវីរុសកូរ៉ូណាផងដែរ បើធៀបនឹងប្រទេសទាំងអស់នៅលើសកលលោក។ ហើយបើតាមតារាងទិន្នន័យរបស់ Wordmeter គិតត្រឹមរសៀលនេះ បានបង្ហាញឲ្យឃើញថា អុីតាលីកំពុងឈរនៅលំដាប់ទី ដោយមានករណីឆ្លងសរុបចំនួន ២៣២,៩៩៧នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន​ ៣៣,៤១៥នាក់ និងជាសះស្បើយវិញចំនួន ១៥៧,៥០៧នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
ទិដ្ឋភាពនៅអុីតាលី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T