ឥណ្ឌា៖ ថ្មីៗនេះ អាចារ្យហិណ្ឌូម្នាក់ឈ្មោះថា សានសារី អូចា វ័យ៧០ឆ្នាំ មកពីព្រះវិហារ Brahmani Devi Temple ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Cuttack ប្រទេសឥណ្ឌា បានកាត់ក្បាលជនរងគ្រោះឈ្មោះ សារ៉ូច គូម៉ា ប្រាហាន វ័យ៥២ឆ្នាំ។

ជនល្មើសបានសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ វេលាម៉ោង១:០០នាទីរំលងអាធ្រាត្រ គាត់បានសម្លាប់ជនរងគ្រោះក្នុងព្រះវិហារ ដោយប្រើពូថៅ បន្ទាប់ពីមានជម្លោះជាមួយគ្នាយូរណាស់មកហើយ។ គាត់ធ្វើបែបនេះ ព្រោះតែគាត់បានសុបន្ដិឃើញអទិទេពមួយអង្គ បញ្ជាឲ្យគាត់បូជាជីវិតមនុស្ស ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រោយពីស៊ើបអង្កេតរួចមក បានឲ្យដឹងដែរថា ជនល្មើសមានសភាពស្រវឹងយ៉ាងជោគជាំនៅថ្ងៃកើតហេតុ ហើយមុនពេលកើតហេតុ ជនល្មើស និងជនរងគ្រោះថែមទាំងជក់កញ្ឆាទៀតផង។

យ៉ាងណាមិញ សាកសពរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច័យសិន មុនប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនល្មើសវិញ ត្រូវបានចាប់ឃុំខ្លួន និងដកហូតអាវុធឃាតកម្មយកទៅរក្សាទុកនៅប៉ុស្ដិ៍ប៉ូលិសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ជនល្មើស
ជនល្មើស
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ