សំណាងណាស់ បុរសអ្នកលក់ក្រអៅឈូកម្នាក់ ឈ្នះរង្វាន់ទឹកប្រាក់ ១០,០០០ដុល្លារ ពីប៊ូសស្ត្រង!

//s5.kh1.co/ee/ee0aa7c6d9ebe6ab814252f63c9aa70b733d0084.jpg
សង្គម

 ០១-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោក ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារ មកធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញ សំណងនឹកស្មានមិនដល់ នៅចុងខែឧសភានេះ គ្រាន់តែក្រអៅឈូកមួយបាច់ ធ្វើឲ្យលោកមានវាសនាស្គាល់លុយ ១០,០០០ដុល្លារ។

ភ្នំពេញ៖ លោក ជឿម សុជាតិ ជាអ្នកខេត្តបាត់ដំបង ព្រោះតែជីវភាពត្រូវបង្ខំចិត្តចាកចេញពីស្រុកកំណើតជាមួយគ្រួសារ មកធ្វើជាកម្មករសំណង់នៅទីក្រុងភ្នំពេញ សំណាងនឹកស្មានមិនដល់ នៅចុងខែឧសភានេះ គ្រាន់តែប្រាក់ពីការលក់ក្រអៅឈូកមួយបាច់ ធ្វើឲ្យលោកមានវាសនាស្គាល់លុយ ១០,០០០ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 
ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 

លោក ជឿម សុជាតិ មានអាយុ ២៣ ឆ្នាំ ជាអ្នកភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានកូនស្រីប្រុស ២ នាក់។ សព្វថ្ងៃលោក និងភរិយាខិតខំធ្វើសំណង់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងទំនប់បម្រុងឲ្យកូនបានរៀនសូត្រ។

លោកបានបញ្ជាក់ឲ្យដឹងថា កាលពីរសៀលចុងខែឧសភានេះ លោកបានចុះបឹង ដើម្បីដកក្រអៅឈូកយកមកធ្វើម្ហូប  សល់ខ្លះចែកលក់ឲ្យអ្នកក្បែរផ្ទះមួយបាច់ តម្លៃ ២,០០០រៀល រួចក៏យកលុយនោះទៅទិញប៊ូសស្រ្តងពិសា សំណាងនឹកស្មានមិនដល់ ស្រាប់តែគាស់មកឃើញលេខ ១០,០០០ដុល្លារ នៅលើក្រវិលកំប៉ុង។ លោកបានបន្តទៀតថា  លោកពិតជាសប្បាយចិត្តរកអី្វថ្លែងមិនបានទេ ព្រោះប្រាក់ ១០,០០០ដុល្លារ ធ្វើឲ្យលោកអាចសងបំណុលគេរួច និងបង្កើតមុខរបរដ៏ល្អប្រសើរនៅស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីចាកចេញពីភ្នំពេញ។

រង្វាន់​ ១០,០០០ដុល្លារ របស់ក្រុមហ៊ុនប៊ូសស្រ្តង បានជួយឲ្យកម្មករសំណង់មានជីវភាពល្អប្រសើរឡើង ជាពិសេសអ្នកលក់ដុំ និងអ្នកលក់រាយឲ្យលោក ក៏ទទួលបានម្នាក់ៗ ៥,០០០ដុល្លារ ផងដែរ៕ 

ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 
ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 
ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 
ឈ្នះរង្វាន់ ១០,០០០ដុល្លារ ពីប៊ូសស្រ្តង 
https://s5.kh1.co/__image/w=452,h=360,q=100/db/dbda79d4de53c446ffd52821c59a2a32d1efebf3.jpg
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T