យោងតាមគេហទំព័រ mirror បានបង្ហាញអោយដឹងថា បុរសវ័យក្មេងម្នាក់ ឈ្មោះ Lee Whitehead អាយុ ២០ឆ្នាំ ជាជនជាតិអង់គ្លេស បានដួលស្លាប់ភ្លាមៗ ពេលកំពុងរាំ តាម បទចំរៀង Gangnam Style។

គេហទំព័រមួយនេះ បានបង្ហាញទៀតថា នៅមុនពេល កើតហេតុ បុរសរូបនោះ បានរាំតាម បទចំរៀង Gangnam Style ជាមួយស្ត្រីពីរនាក់ នៅក្នុង បារ Half Moon Inn ដែលមានទីតាំងស្ថិតនៅ ភាគខាងកើត ទីក្រុងយ៉កស៊ីន ប្រទេសអង់គ្លេស។

កញ្ញា Emma Brown ជាមិត្តភក្តិ និង អ្នករាំជាមួយជនរងគ្រោះ បាននិយាយថា នៅពេលដែលពួកនាងកំពុងរាំយ៉ាងសប្បាយ ស្រាប់តែ Lee ដួលនឹងដីភ្លាម ។ នាងនិយាយបន្តថា  នៅពេលនោះនាង គិតថា មិត្តរបស់នាង កំពុងរាំ ចាក់ក្បាច់ នៅលើដី។ ប៉ុន្តែក្រោយមកទើបនាងដឹងថា មិនស្រួល នៅពេលដែល មិត្តរបស់នាង លែងមានចលនា ហើយ ចេញឈាមតាមច្រមុះ។

ចំណែក អ្នកវិភាគ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារបេះដូង រីកធំយ៉ាងខ្លាំង ដែលស្ថានភាពនេះ គេហៅថា cardiomyopathy។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]