ពិតទេ Vin Diesel បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍?

//s5.kh1.co/c5/c556131e1a6b7c3dba1af3b71dc6bb47328201cb.png
តារា & កម្សាន្ដ

 ០១-មិថុនា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សារព័ត៍មានធំៗមួយចំនួន បានចេញមកបកស្រាយយ៉ាងច្បាស់ៗ ជំនួសលោក Vin Diesel ចំពោះព័ត៍មានកំពុងល្បីថា Vin Diesel បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍

បរទេស៖ មួយរយៈចុងក្រោយនេះ ឃើញថាមានព័ត៍មានជាច្រើននៅក្នុង បណ្តាញសង្គមហ្វេកប៊ុក បានផ្សាយថាតារាសម្តែង Vin Diesel បានទទួលមរណភាពហើយ ក្រោយពីជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីប៉ុន្មានថ្ងៃមុននេះឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយមានព័ត៍មានផ្ទុះឡើងភ្លាម ធ្វើឲ្យហ្វេនជាច្រើនជ្រួលច្របល់ ជាងនេះទៅទៀត នៅក្នុងគណនីនៅក្នុងបណ្តាញសង្គមរបស់ តារាប្រុសនេះទាំងអស់ គឺគ្មានប្រតិកម្មសូម្បីតែបន្តិចទាល់សោះ ធ្វើឲ្យមហាជនពិបាកបែងចែកថា តើនេះជារឿងពិតឬ យ៉ាងណា។

យ៉ាងណាមិញ ទោះបីជា តារាប្រុសសាច់ដុំធំរូបនេះ មិនចេញមុខមកបកស្រាយចំពោះរឿងនេះក៏ពិតមែន ក៏ប៉ុន្តែក៏មានសារព័ត៍មានធំៗមួយចំនួន បានចេញមកបកស្រាយយ៉ាងច្បាស់ៗថា លោក Vin Diesel មិនបានជួបគ្រោះអ្វីដូចដែលសារព័ត៍មានទាំងនោះ បានលើកឡើងឡើយ គឺរូបលោកកំពុង សម្រាកនៅគេហដ្ឋានយ៉ាងមានសេចក្តីសុខដោយគ្មានបញ្ហាអ្វីឡើយ។

ចំពោះពាក្យចចាមរ៉ាមដែលផ្សាយថា តារាប្រុសរូបនេះ បានស្លាប់នោះគឺជា ព័ត៍មានបោកប្រាស់ ដែលបង្កើតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ពី ទស្សិកជនឲ្យចុចផ្ទាំងពាណិជ្ជកម្មគេហទំព័រ អាសអាភាសតែប៉ុណ្ណោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Vin Diesel
Vin Diesel
Vin Diesel
Vin Diesel
Vin Diesel
Vin Diesel
Vin Diesel
Vin Diesel
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T