កំពុងរងគ្រោះដោយ​កូវីដ១៩ផង ពេលនេះអែលសាល់វ៉ាឌ័រ ជួបព្យុះកំណាច ដែលសម្លាប់មនុស្ស៧នាក់ និងបង្កការខូចខាតជាច្រើនទៀត (មានវីដេអូ)

//s5.kh1.co/f2/f204702ff3896a8df9c828633dfe25bd66dbe2f0.jpg
សង្គម

 ០១-មិថុនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ព្យុះ​កំណាច Amanda ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្កជា​ទឹកជំនន់​​ និងការបាក់ដី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ

សាន់សាល់វ៉ាឌ័រ៖ ព្យុះ​កំណាច Amanda ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជា​ទឹកជំនន់​​ និងការបាក់ដី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកជំនាញកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ
ក្រុមអ្នកជំនាញកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ

ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់ដោយសារព្យុះ​ត្រូពិច Amanda នេះរួម​​មាន ​ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ដែលបានស្លាប់ដោយសារបាក់ផ្ទះសង្កត់ រីឯជនរងគ្រោះផ្សេងទៀត បានសម្លាប់ដោយជញ្ជាំងថ្មដួលសង្កត់ និង​លង់ទឹក​។

ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់
ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់

​មជ្ឈមណ្ឌល National Hurricane Center (NHC) អាមេរិកបានព្យាករណ៍ថា ព្យុះ​នេះ​​នឹងបង្កឱ្យមាន​ភ្លៀង​ធ្លាក់ខ្លាំងនៅទូទាំងប្រទេសអែលសាល់វ៉ាឌ័រ ហើយបន្តទៅដល់ភាគខាងត្បូងប្រទេសហ្គាតេម៉ាឡា ,ភាគខាងលិចប្រទេសហុងឌូរ៉ាស និងភាគខាងត្បូងប្រទេសម៉ិកស៊ិក។

ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់
ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់

សូមជម្រាបផងដែរថា ព្យុះកំណាច Amanda បានបោកបក់ក្នុងល្បឿន ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយ​បើយោងតាមមជ្ឈមណ្ឌល  NHC បានឱ្យដឹងថា ​ឥទ្ធិពលរបស់​វា នឹង​ចុះខ្សោយនៅពេលឆាប់ៗនេះ ខណៈ​ពេលវាធ្វើដំណើរឆ្ងាយពីដីគោក៕

ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់
ព្យុះ Amanda បានបង្កឱ្យមានទឹកជំនន់

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T