អ្នកបើករថយន្ដក្រុងម្នាក់ត្រូវបានស្លាប់ និង១៨នាក់ផ្សេងទៀតរងរបួស ក្នុងព្រឹតិ្តការណ៍ផ្ទុះរថយន្ដ នៅប្រទេសបារាំងកាលពីម្សិលមិញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានជនជាតិអង់គ្លេសចំនួន ៥១នាក់បានទៅទស្សនៈកិច្ចនៅប្រទេសបារាំង ពួកគេបានជិះរថយន្ដក្រុងចំនួន២ ឆ្ពោះទៅវាលយន្ដហោះ ដើម្បីត្រលប់ទៅប្រទេសអង់គ្លេសវិញ តែរថយន្ដមួយត្រូវបានផ្ទុះនៅតាមផ្លូវ ដោយសារតែរថយន្ដដាច់ហ្វាំង ហើយរេចង្កូតទៅបុកនឹងភ្នំ នៅវេលាម៉ោង២រសៀល បណ្ដាលឲ្យផ្ទុះស្លាប់អ្នកបើកបរ និងធ្វើឲ្យអ្នកដំណើរជាច្រើនរងរបួស ក្នុងនោះមានមនុស្ស ៣នាក់ រងរបួសធ្ងន់ធ្ងរដោយសារភ្លើងឆេះ។ មានសាក្សីម្នាក់បានឃើញព្រឹតិ្តការណ័៍នេះកើតឡើង គាត់មានឈ្មោះថា Marjolijn Courbet អាយុ ៣៨ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា វាពិតជាគួរឲ្យខ្លាចណាស់ គាត់បានមើលឃើញរថយន្ដបើក រេចង្កូតពេញផ្លូវ បន្ទាប់មកក៏បានទៅបុកជាមួយនឹងថ្មចោតជើងភ្នំ បណ្ដាលឲ្យរថយន្ដនោះផ្ទុះ និងមានភ្លើងឆាបឆេះយ៉ាងខ្លាំងចេញពីរថយន្ដ។ រំពេចនោះអ្នកដំណើរជាច្រើន បានរត់ចេញពីបង្អួចរថយន្ដ មានអ្នកខ្លះត្រូវបានភ្លើងឆេះពេញខ្លួនទៀតផង។

យ៉ាងណាមិញក្រុមសង្រ្គោះបានទៅដល់ទាន់ពេលវាលា មានអេលីកុបទ័រចំនួនពីរបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យនៅ Grenoble។ ប៉ូលីសបានប្រាប់ថា ហេតុដែលបណ្ដាលឲ្យមានរឿងនេះកើតឡើង គឺរថយន្ដដែលបានផ្ទុះនេះ គឺមានបញ្ហាផ្នែកហ្វាំង ហើយអ្នកបើកបរដូចជាមានសភាពងងុយគេង ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ នៅពេលដែលជាន់ហ្វាំងមិនស៊ី ក៏រេចង្កូតទៅបុកថ្មតែម្ដង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ? សូមទស្សនារូបភាពខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]