ប្រេស៊ីល៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន១៦,៤០៩នាក់ ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនករណីឆ្លងនៅទូទាំងប្រទេស កើនឡើងដល់៥១៤,៨៤៩នាក់។

ប្រទេសប្រេស៊ីលស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក។

វេជ្ជបណ្ឌិត Carissa Etienne ប្រធានអង្គការសុខភាពអាមេរិកកាំង Pan American Health Organization បាននិយាយនៅដើមសប្ដាហ៍នេះថា៖ «អាមេរិកបានក្លាយជាចំណុចស្នូល នៃជំងឺរាតត្បាតសកលកូវីដ។»

ប្រេស៊ីលគឺជាប្រទេស ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ លំដាប់ទី២ នៅលើពិភពលោក

ប្រទេសប្រេស៊ីលក៏បានកត់ត្រាចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណាប្រភេទថ្មី ចំនួន៤៨០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ដែលនាំឲ្យករណីស្លាប់សរុបកើនដល់២៩,៣១៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី៤ នៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins University៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ