ញាក់សាច់ សូម្បីតែArana Grande ក៏ចូលរួមធ្វើបាតុកម្មដើម្បីរកយុត្តិធម៌ឲ្យGeorge Floyd ដែរ

//s5.kh1.co/0c/0ccdeb15b54b427bde22bc3297bdd821026b767b.png
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ព្រឹកមិញនេះ តារាចម្រៀងផប់ Ariana Grande បានចូលរួមធ្វើបាតុកម្មដើម្បីរកយុត្តិធម៍ជូនជនជាតិស្បែកខ្មៅ George Floydផងដែរ ក្រោយពីលោកស្លាប់ប៉ុន្មានថ្ងៃមុននេះ នៅពេលដែលប៉ូលីសយកជង្គង់សង្កត់ក្បាលខ្លាំងពេក ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន។

បរទេស៖ ព្រឹកមិញនេះ តារាចម្រៀងផប់ Ariana Grande បានចូលរួមធ្វើបាតុកម្មដើម្បីរកយុត្តិធម៌ជូនជនជាតិស្បែកខ្មៅ George Floyd ផងដែរ ក្រោយពីលោកស្លាប់នៅថ្ងៃ២៥ ខែ ឧសភា ឆ្នាំ២០២០នេះ នៅពេលដែលប៉ូលីសយកជង្គង់សង្កត់ក្បាលខ្លាំងពេក ធ្វើឲ្យគាត់មិនអាចដកដង្ហើមបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីបុរសជនជាតិស្បែកបានស្លាប់រួចមក តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពលោក ​George Floyd ជារៀងរាល់ដែលបង្ហាញពីការមិនពេញចិត្តដែល ប៉ូលីសអាមេរិកបានជ្រុលដៃសម្លាប់បុរសនោះដោយចៃដន្យ។ បន្ទាប់មកក្រោយពីដឹងថាបាតុកម្មចាប់ផ្តើមពីម្សិលមិញមក តារាស្រីរូបនេះក៏មិនបានបង្អង់យូរឡើយ ដោយបានចូលរួមបាតុកម្មទ្រង់ទ្រាយធំនៅតាំងពីព្រឹកព្រលឹមតែម្តង។

គួររំលឹកដែរមានតែ Ariana Grande តែប៉ុណ្ណោះ ជាតារាចម្រៀងដំបូងបង្អស់នៅក្នុងពិភពលោកដែលហ៊ានចូលរួមបាតុកម្មមួយនេះដើម្បីរកយុត្តិធម៌ជូនលោកGeorge Floyd ផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Ariana Grande ចូលរូមបាតុកម្ម
Ariana Grande ចូលរូមបាតុកម្ម
Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Story ដែល Ariana Grande បានAdd ព្រឹកមិញនៅក្នុង Instagram
Ariana Grande ចូលរូមបាតុកម្ម 
Ariana Grande ចូលរូមបាតុកម្ម 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T