មិនឲ្យគាំងយ៉ាងម៉េច បើជិះឡានសុខៗ ស្រាប់តែ មានសត្វអណ្តើក ហោះមកបុកកញ្ចក់ឡាន លាន់ឮដូចរន្ទះ

//s5.kh1.co/3c/3ccdd8c0f8001123a7cd8486b3e3ec4732956284.jpg
សង្គម

 ៣១-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តនិង ភ័យរន្ធត់ញាប់ញ័រមួយបានកើតឡើងនៅក្នុងប្រទេស Savannah ដោយមានគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយបានកើតឡើង គឺស្រី្តម្នាក់បានបើកបរឡាន បុកជាមួយសត្វអណ្តើកយ៉ាងពេញទំហឹង។

បរទេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តនិង ភ័យរន្ធត់ញាប់ញ័រមួយបានកើតឡើងនៅក្នុងប្រទេស Savannah ដោយមានស្រី្តម្នាក់បានបើកបរឡាន បុកជាមួយសត្វអណ្តើកយ៉ាងពេញទំហឹង ធ្វើឲ្យអណ្តើកស្លាប់ប៉ុន្មាននាទីក្រោយមក នៅពេលដែលក្រុមសង្គ្រោះព្យាយាមយកវាទៅមន្ទីរពេទ្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឧបទេវហេតុបានកើតឡើងរួចហើយ នាងក៏បានរៀបរាប់ទាំងស្លន់ស្លោរ ថារូបនាងកំពុងតែបើកបរជាមួយប្អូនប្រុសសុខៗ ស្រាប់តែនៅពេលនោះ នាងបានឃើញអ្វីម៉្យាងខ្មៅៗដូចដុំថ្មហោះមកលឿនស្លេវដូចកាំជ្រួច មកបុកចំកញ្ជក់ឡានមួយទំហឹងនៅសល់តែបន្តិចទៀត គឺធ្លុះចូលក្នុងរថយន្តតែម្តង។

ចំណែកឯប្អូនប្រុសរបស់នាងដែលអង្គុយនៅលើកៅអីចំកន្លែងអណ្តើកហោះមកនោះ គឺត្រូវរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ដោយសារតែកញ្ចក់ដែលបែកនោះខ្ទាតត្រូវមុខខ្លះៗ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសកំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកប្រភព ដែលអណ្តើកហោះចេញពីកន្លែងណានិង មូលហេតុអ្វីដែលធ្វើឲ្យវាអាចហោះមកយ៉ាងលឿនបែបនេះផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម

អណ្តើកដែលមិនដឹងហោះមកពីខាងណា
អណ្តើកដែលមិនដឹងហោះមកពីខាងណា
អណ្តើកដែលមិនដឹងហោះមកពីខាងណា
អណ្តើកដែលមិនដឹងហោះមកពីខាងណា
អណ្តើកដែលមិនដឹងហោះមកពីខាងណា
អណ្តើកដែលមិនដឹងហោះមកពីខាងណា
ស្ត្រីជាជនរងគ្រោះ(អ្នកបើកបរ)
ស្ត្រីជាជនរងគ្រោះ(អ្នកបើកបរ)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T