ជាងថតរូបម្នាក់អាយុ ៥៤ឆ្នាំហើយ តែមើលមុខ និងរាងទៅ

//s5.kh1.co/e2/e26dbba13116df9e6fed7c5f588749698ab6f57b.png
តារា & កម្សាន្ដ

 ៣១-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជាងថតរូបម្នាក់អាយុ ៥៤ឆ្នាំទៅហើយ ប៉ុន្តែសម្រស់វិញនៅតែមានភាពទាក់ទាញ សាច់មុខម៉ត់ខៃ រីឯរាងវិញគឺសាច់ដុំធំៗដូចតួហូលីវូតតែម្តង ដោយធ្វើឲ្យក្មេងៗប្រុសជាច្រើនសុំចុះចាញ់តែម្តង។

សិង្ហបុរី៖ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គម នាំគ្នាចែកចាយរូបភាពបុរសម្នាក់ ដែលជាងថតរូបម្នាក់មានគណនី​Instagramថា Chuando Chuandoandfrey ដែលឆ្នាំថ្មីនេះគាត់មានអាយុ៥៤ឆ្នាំទៅហើយ ប៉ុន្តែសម្រស់វិញនៅតែមានភាពទាក់ទាញ សាច់មុខម៉ត់ខៃ រីឯរាងវិញគឺសាច់ដុំធំៗដូចតួហូលីវូដតែម្តង ដោយធ្វើឲ្យក្មេងៗប្រុសជាច្រើនសុំចុះចាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មុនពេលដែលជាងថតរូបនេះ ល្បីខ្លាំងដូចសព្វថ្ងៃនេះ គឺគាត់ចាប់ផ្តើមត្រឹមជាតារាម៉ូដែល តែប៉ុណ្ណោះ ប៉ុន្តែក្រោយមកគាត់ក៏ដឹងថាខ្លួនមានទេពកោសល្យទៅខាងជំនាញថតរូប ទើបគាត់បានប្តូរអាជីបទៅជាជាងថតរូបវិញ។

ក្រោយពីបានរូបរាងដ៏សែនស្រស់សង្ហា របស់រូបលោកមក ស្រីជាច្រើននាក់ បានឆាតតាមបណ្តាញសង្គមសុំស្នេហ៍ជាងថតរូបចំណាស់សម្រស់ក្មេងរូបនេះ ប៉ុន្តែគាត់មិនមានប្រតិកម្មឬ ការតបតទៅស្រីៗទាំងនោះវិញឡើយ។

ជាចុងក្រោយបុរសសាច់ដុំរូបនេះ បានផ្តល់ដំបូន្មានទៅប្រុសៗវិញថាប្រសិនជាចង់មានរាងស្អាតនិង ក្មេងជាងវ័យដូចរូបលោកគឺត្រូវ ញុំអាហារដែលមានសារធាតុចិញ្ជឹមទៀតទាត់ ហាត់ប្រាណជាប្រចាំ ផឹកទឹកឲ្យបានច្រើននិង ជៀសវាងការជក់បារីនិង សេពគ្រឿងស្រវឹង៕

សូមចូលមើលរូបភាពខាងក្រោម៖

Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Chuando Chuandoandfrey 
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T