ខេត្តព្រះវិហារ៖ រូបសំណាកព្រះគោមួយ ដែលធ្វើអំពីថ្ម ត្រូវបានប្រទះឃើញនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយក៏ត្រូវបានបាត់ទៅវិញ។

នាវេលាម៉ោង១២:១៤នាទីរំលងអាធ្រាត្រ ថ្ងៃទី៣១ ខែឧសភានេះ ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ សួសសុខ ដារ៉ា ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវេរៈសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ដ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលយាងសហការជាមួយអាជ្ញាធរភូមិ ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ដែលជាវត្ថុបុរាណ។

ក្រោយពីស្រាវជ្រាវរួចមក ប្រជាពលរដ្ឋម្នាក់ឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសហការ និងភ្ញាក់រឮកព្រមប្រគល់រូបសំណាកព្រះគោ ទៅឲ្យខាងសមត្ថកិច្ចវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុកជាបណ្ដោះអាសន្ន និងអនុវត្តតាមគោលការណ៍របស់ថ្នាក់ដឹកនាំបន្ដទៀត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

សូមទស្សនារូបភាពខាងក្រោម៖

រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ
រូបសំណាកព្រះគោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ