យោងតាមគេហទំព័រ metro បានបង្ហាញអោយដឹងថា មាន បុរសជនជាតិចិនម្នាក់ ពាក់ម៉ាស់ រូបក្តាន់ ជារៀងរាល់ថ្ងៃ អស់រយៈពេល ៥ ឆ្នាំ មកហើយ។

បុរសដែលមានទម្លាប់ ចម្លែកនេះ មានឈ្មោះ Luo Dan អាយុ ៣២ឆ្នាំ ជា អ្នកគូរូប និង ជា អ្នករចនារូបផងដែរ។ បុរសរូបនេះ បានចាប់ផ្តើមពាក់ម៉ាស់រូបក្តាន់ តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ហើយ ក្រោយមក គាត់ក៏ពាក់ម៉ាស់ ទាំងពេលធ្វើការ ទាំងពេលសម្រាក រហូតមក។

លោក Luo Dan បាននិយាយថា ម៉ាស់មុខរូបក្តាន់នេះ ជួយអោយគាត់នឹកឃើញគំនិតថ្មីៗ។ គាត់បញ្ជាក់ថា ការពាក់ម៉ាស់បែបនេះ  ថែមទាំងធ្វើអោយ គាត់ស្វែង រកឃើញនូវ សេរីភាពក្នុងចិត្ត ដែលគាត់បានបាត់បង់ជាយូរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះបុរសចម្លែកនេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]