ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបាញ់បង្ហោះយានដោយជោគជ័យ របស់​ SpaceX និង NASA នៅថ្ងៃនេះ ត្រូវបានពិភពលោកសាទរ

//s5.kh1.co/10/10164a2ec2066e3b772a3690671ce178b6f01df4.jpg
បច្ចេកវិទ្យា

 ៣១-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នេះជាលើកទី១ ដែលមនុស្សបានធ្វើដំណើរ ទៅក្នុងគន្លងផែនដីពីដីអាមេរិកដោយផ្ទាល់ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។

អាមេរិក៖ យានអវកាសក្រុមហ៊ុន SpaceX ដែលដឹកអវកាសយានិករបស់អង្គការណាសា ចំនួនពីររូប បានហោះឡើងទៅកាន់ទីអវកាស នៅថ្ងៃអាទិត្យនេះ ដែលនេះជាលើកទី១ ដែលមនុស្សបានធ្វើដំណើរទៅក្នុងគន្លងផែនដី ពីទឹកដីអាមេរិកដោយផ្ទាល់ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចាកចេញបានកើតឡើងនៅម៉ោង ២:២០ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center នៃរដ្ឋផ្លរីដា។

ការបាញ់បង្ហោះយាន ចាប់ផ្ដើមនៅម៉ោង ២:២០ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)
ការបាញ់បង្ហោះយាន ចាប់ផ្ដើមនៅម៉ោង ២:២០ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)

អវកាសយានិក Robert Behnken អាយុ៤៩ឆ្នាំ និងលោក Douglas Hurley អាយុ៥៣ឆ្នាំ នឹងចំណាយពេលប្រហែល១៩ម៉ោង នៅលើយានអវកាស Crew Dragon របស់ក្រុមហ៊ុន​ SpaceX ខណៈពេលដែលវាបើកយឺតៗ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ។

យានអវកាសនេះត្រូវបានគេរំពឹងថា នឹងចូលចតនៅស្ថានីយអវកាស នៅម៉ោង៩:២៩យប់ ថ្ងៃអាទិត្យ ទី៣១ ខែឧសភា នេះដដែល។

លោក Douglas Hurley (ឆ្វេង) និងលោក Robert Behnken (ស្ដាំ)
លោក Douglas Hurley (ឆ្វេង) និងលោក Robert Behnken (ស្ដាំ)

សហរដ្ឋអាមេរិកមិនបានបញ្ជូនអវកាសយានិករបស់ខ្លួន ចូលទៅក្នុងទីអវកាស ចាប់តាំងពីកម្មវិធីអវកាសបានបញ្ចប់ ក្នុងឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមក អវកាសយានិករបស់អង្គការណាសាត្រូវបានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី និងហ្វឹកហាត់លើយានអវកាស Soyuz របស់ប្រទេសនេះផងដែរ។ កន្លែងទាំងនោះបានធ្វើឲ្យណាសា ចំណាយប្រាក់អស់៨៦លានដុល្លារ ក្នុងមួយកៅអី។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចូលរួមព្រឹត្តិការណ៍នេះផងដែរ
លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចូលរួមព្រឹត្តិការណ៍នេះផងដែរ

ការបាញ់បង្ហោះនេះក៏ត្រូវបានកត់សម្គាល់ផងដែរថា វាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ដែលក្រុមហ៊ុនអាកាសចរណ៍មួយ បានដឹកមនុស្សចូលទៅក្នុងគន្លងផែនដី។ ក្រុមហ៊ុន SpaceX បានធ្វើការ លើយានអវកាស Crew Dragon អស់រយៈពេល១៥ឆ្នាំមកហើយ៕

រូបភាពបន្ថែម៖

https://s5.kh1.co/__image/w=650,h=365,q=100/ac/acece9ad97970c8f1b20e81e91aea555a0e8afd4.jpg
https://s5.kh1.co/__image/w=650,h=365,q=100/22/22c286944234f6d2a8b091505ae9781dde81af86.jpg
https://s5.kh1.co/__image/w=650,h=365,q=100/72/723c32249df07bc1b031b42135c4748f9f8d8a12.jpg
https://s5.kh1.co/__image/w=650,h=365,q=100/29/29932c2123f09979c98e77791df508abf08ec0e3.jpg
https://s5.kh1.co/__image/w=650,h=365,q=100/0b/0b2519d2114b5c4bf8c54337315e8375ac314550.jpg
https://s5.kh1.co/__image/w=650,h=365,q=100/15/157355f596e04c64c063cae8d02fc40b37ce69fb.jpg
https://s5.kh1.co/__image/w=650,h=365,q=100/2e/2ea34b114404200ee2afde1411a2b60e5a7712f4.jpg
https://s5.kh1.co/__image/w=650,h=365,q=100/10/10b740b82205d65a8d9c2725afa15894e835b84b.jpg
https://s5.kh1.co/__image/w=650,h=365,q=100/2a/2a1378e3c93254ce5dc38540d1ead6b51829f017.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T