អាមេរិក៖​ ស្ត្រីម្នាក់ឈ្មោះថា សុីនធី ខារ៉ូលីន ប្លេក វ័យ៦១ឆ្នាំ មកពីរដ្ឋ Pennsylvania បានលាក់សាកសពលោកយាយរបស់ខ្លួននៅក្នុងទូរទឹកកកអស់រយៈពេល១៥ឆ្នាំ ដើម្បីទទួលបានប្រាក់ប្រចាំខែរបស់មនុស្សចាស់ជរា ដែលខាងរដ្ឋផ្ដល់ជូន។

ប្រភពព័ត៌មានបានឲ្យដឹងថា រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបែកធ្លាយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីមាននារីពីរនាក់ ប្រទះឃើញសាកសពរុំទៅដោយថង់ផ្លាស្ទិក នៅពេលដែលពួកគេបម្រុងនឹងទិញផ្ទះ។

ប៉ូលិសបានចំណាយពេលជាង១ឆ្នាំក្នុងការស៊ើបអង្កេត ទើបដឹងថា សាកសពមានឈ្មោះថា ដេឡាហាយ និងបានទទួលមរណភាពក្នុងខែមីនា ឆ្នាំ២០០៤ ដោយស្ថិតក្នុង៩៧ឆ្នាំ។ ហើយអ្នកស្រី ប្លេក ដែលត្រូវជាចៅរបស់សាកសព ក៏បានឆ្លៀតឱកាសរក្សាសាកសពទុកក្នុងទូរទឹកកក ដើម្បីបានប្រាក់ យកទៅបង់ប្រាក់កម្ចីរបស់ខ្លួន។

យ៉ាងណាមិញ អ្នកស្រី ប្លេក ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធទី២៧ ខែឧសភាកន្លងទៅនេះ តែត្រូវបានគេធានាឲ្យមានសេរីភាពបណ្ដោះអាសន្នសិន ដោយបង់ប្រាក់អស់ចំនួន៥០,០០០ដុល្លារអាមេរិក។ ហើយអ្នកស្រី នឹងត្រូវបង្ហាញខ្លួននៅតុលាការ នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយចោទប្រកាន់ពីបទរំលោភលើទ្រព្យសម្បត្តិសពផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖​

អ្នកស្រី សុីនធី ខារ៉ូលីន ប្លេក
ទីតាំងផ្ទះដែលគេប្រទះឃើញសាកសព
ផ្លូវទីតាំងផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ