អ្នកវិទ្យាសាស្រ្ដ ព្រមានពីគ្រោះថ្នាក់នៃជំងឺរាតត្បាតដែលកើតចេញពីកសិដ្ឋានចិញ្ចឹមមាន់ ថាអាចសម្លាប់មនុស្សពាក់កណ្ដាលពិភពលោក

//s5.kh1.co/db/db637c46a249fcfca6bd1326d47a3844e68526c1.jpg
សង្គម

 ៣០-ឧសភា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

អ្នកវិទ្យាសាស្រ្ដ ព្រមានពីគ្រោះថ្នាក់នៃជំងឺរាតត្បាតដែលកើតចេញពីកសិដ្ឋានចិញ្ចឹមមាន់ ថាអាចសម្លាប់មនុស្សពាក់កណ្ដាលពិភពលោក

បរទេស៖ បច្ចុប្បន្ននេះពិភពលោកស្ទើតែទាំងមូលកំពុងត្រូវបានវីរុសកូរ៉ូណាធ្វើទុក្ខជាទម្ងន់ ដោយមនុស្សប្រមាណលាននាក់បានឆ្លង និងជាង៣៦ម៉ឺននាក់បានស្លាប់ ហើយវាត្រូវបានគេចាត់ទុកជាវីរុសឆ្លងដ៏កាចសាហាវមួយប្រភេទប្រចាំឆ្នាំ២០២០នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ដ្រអាមេរិកលោកវេជ្ជបណ្ឌិត Michael Greger បាននិយាយថា អាសន្នរោគដ៏គ្រោះថា្នក់ដែលអាចសម្លាប់មនុស្សពាក់កណ្ដាលពិភពលោកនៅមិនទាន់មកដល់នៅឡើយទេ។

លោកវេជ្ជបណ្ឌិត Michael Greger បានសង្គត់ធ្ងន់ៗថា ជំងឺដែលកើតចេញពីបក្សី(មាន់)ដូចជាផ្ដាសាយបក្សី គឺបង្កហានិភ័យខ្ពស់ដល់មនុស្សជាងជំងឺកូវីដ-១៩។ ជំងឺផ្ដាសាយបក្សី គឺជាជំងឺឆ្លង ដែលឆ្លងរាលដាលរវាងបក្សីនឹងបក្សី ហើយវាអាចចម្លងទៅមនុស្សបានផងដែរ។ ជាក់ស្ដែង កំឡុងពេលវីរុស H5N1 ផ្ទុះឡើងនៅហុងកុងក្នុងឆ្នាំ ១៩៩៧ កន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ យើងអាចកាត់បន្ថយឱកាសនៃការផ្ទុះឡើងរបស់វាបាន ប្រសិនបើរបៀបទុកដាក់មាន់បានត្រឹមត្រូវ។ ផ្ទុយទៅវិញ ប្រសិនបើកសិដ្ឋានចិញ្ចឹមមាន់មានទីធ្លាចង្អៀត និងមិនមានអនាម័យនោះ យើងងាយនឹងប្រឈមការផ្ទុះឡើងនៃវីរុសនេះណាស់ ដែលវាបណ្ដាលមកពីបរិយាកាស៕

ប្រភព៖ Mirror

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T