យោងតាមប្រភពព័ត៌មានពី ក្រុមអ្នកព្យាករណ៍បានឲ្យដឹងថា ខ្យល់ព្យុះដែលបកពីទិសខាងត្បូងនៃ Baltic ទីបំផុតបានមកដល់ វាលយន្ដហោះ Inverness ប្រទេសស្កត់ឡែន ហើយ។ នេះជារឿងមួយដែលនឹកស្មានមិនដល់។

ព្យុះខ្សាច់ដ៏សាហាវនេះ បានធ្វើឲ្យវាលយន្ដហោះ Inverness ក្លាយទៅជាសមុទ្រខ្សាច់មួយ ដែលមើលទៅដូចជានៅទៅក្រុង Dubai អញ្ចឹងដែរ។ នៅតាមទីក្រុង ផ្លូវថ្នល់ទាំងអស់ហ៊ុមព័ទ្ធទៅដោយខ្សាច់ក្រហម។ សីតុណ្ហភាពក្នុងប្រទេសទាំងមូលបាន កើនឡើង៦អង្សា ក្ដៅជាងសីតុណ្ហភាពមធ្យមរៀងរាល់ខែមេសា កន្លងមក ហើយវាបានប្រែក្លាយទៅជាថ្ងៃដែល មានភាពកក់ក្ដៅបំផុត។ នៅឯតំបន់ឆ្នេរ Lincolnshire សីតុណ្ហភាពឡើងដល់ ១៧.៦អង្សាសេ ហើយនេះគឺជាអាកាសធាតុដ៏ ល្អបំផុតប្រចាំសប្ដាហ៍័នេះផងដែរ ហើយនៅថ្ងៃស្អែកវានឹងឡើងដល់ ១៨អង្សាសេ។

យោងតាមប្រភពព័ត៌មាន សីតុណ្ហភាពដ៏កក់ក្ដៅនេះ អាចនៅបានមួយសប្ដាហ៍ វានឹងចាប់ផ្ដើមធ្លាក់ចុះវិញរហូតដល់ ២អង្សាសេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?











\

កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]