ក្នុងពេលថ្មីៗនេះ​ មានប្រជាជនចិនជាច្រើន បានសម្តែងការមិនពេញចិត្តរបស់ពួកគេដែល ពួកគេបានឃើញលោកសង្ឃ ជាច្រើនអង្គ បាននិមន្តចូលរួម ការតាំងពិពរណ៍មួយនៅប្រទេសចិន។ តាមប្រភពព័ត៌មានបានអោយដឹងថា នៅឯទីក្រុង ប៉េកាំង ប្រទេសចិនបាន រៀបចំការតាំងពិពរណ៍ មួយដ៏ធំដែលមានដូចជា ការប្រគុំតន្ត្រី បច្ចេកវិទ្យា រថយន្ត ហ្គេមអនឡាញ ជាដើម។ ដោយយោងតាមសម្តីរបស់ ស្ត្រីចំណាស់ម្នាក់ សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា គាត់ពិតជាមានការហួសចិត្តយ៉ាងខ្លាំងដែលបាន ឃើញលោកសង្ឃនិមន្តចូលរួម ការតាំងពិពរណ៍ ដោយមានម៉ាស៊ីនថត មកជាមួយផងបែបនេះ។ ហើយអ្វីដែលគាត់កាន់តែហួសចិត្តទៅទៀតនោះ គឺគាត់បានឃើញ លោកសង្ឃ ២ អង្គកំពុងតែលេង ហ្គេមកុំព្យូរទ័រទៀតផង។ គាត់មានការព្រួយបារម្ភនឹង សាសនានៅថ្ងៃក្រោយខ្លាំង ណាស់ តើវានឹងទៅជាយ៉ាងណាទៅ ? ទោះជាយ៉ាងណាក៏ដោយ ក៏មតិរិះគន់ទាំងនេះ មិនត្រូវបានគេចាត់ទុកជាផ្លូវការ នោះទេ។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះមតិរិះគន់ទាំងនេះ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]