ប្រេស៊ីលក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ខ្ពស់បំផុតទី ៥ លើពិភពលោក

//s5.kh1.co/48/4819b9b113e44d870b6bd02c7cfbd78942abe374.jpeg
សង្គម

 ០១-មិថុនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កាលពីថ្ងៃសុក្រ តួលេខផ្លូវការបានបង្ហាញថាប្រទេសប្រេស៊ីលមានអ្នកទទួលមរណភាពចំនួន ២៧៨៧៨ នាក់ដោយការឆ្លងវីរុស Covid-19 ដែលកើនលើសអ្នកដែលរងគ្រោះខ្លាំងនៅអេស្ប៉ាញទៅទៀត

ប្រេស៊ីល៖ កាលពីថ្ងៃសុក្រ តួលេខផ្លូវការបានបង្ហាញថាប្រទេសប្រេស៊ីលមានអ្នកទទួលមរណភាពចំនួន ២៧.៨៧៨ នាក់ដោយការឆ្លងវីរុស Covid-១៩ ដែលកើនលើសអ្នកដែលរងគ្រោះខ្លាំងនៅអេស្ប៉ាញទៅទៀត និងធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ៥ លើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសប្រេស៊ីលដែលមានអ្នកស្លាប់ ១.១២៤ នាក់ក្នុងរយៈពេលត្រឺម ២៤ ម៉ោង​រៀងរាល់ថ្ងៃ ហើយមានករណីឆ្លងថ្មីៗរហូតដល់ទៅ ២៦.៩២៨ ក្នុង ១ ថ្ងៃៗដែលនាំឱ្យមានអ្នកឆ្លងសរុប ៤៦៥.១៦៦ នាក់ នេះបើតាមការរាយការណ៍របស់ក្រសួងសុខាភិបាល។

ប្រជាជនប្រេស៊ីល
ប្រជាជនប្រេស៊ីល

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី និង បារាំង បាននាំមុខគេលើពិភពលោកក្នុងការស្លាប់ដោយសារមេរោគឆ្លងដ៏ឃោរឃៅមួយនេះ។ គិតត្រឹមថ្ងៃសុក្រអេស្ប៉ាញមានអ្នកស្លាប់ ២៧.១២១ នាក់ ដោយចំនួនអ្នកស្លាប់ដោយសារវីរុសមានការថយចុះយ៉ាងឆាប់រហ័ស។ ប៉ុន្តែឆាប់ៗនេះប្រេស៊ីលបានវ៉ាដាច់ប្រទេសបារាំងដែលមានអ្នកស្លាប់ ២៨.៧១៤ នាក់ដែលវាជារឿងដ៏អាក្រក់បំផុតសម្រាប់ប្រទេសេអាមេរិកខាងត្បូងមួយនេះ។

ប្រេស៊ីលជាប្រទេសដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតទី ៥ លើពិភពលោក និងជាប្រទេសដែលស្ថិតនៅលំដាប់ទី ២ ដែលមានអ្នកឆ្លងច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកឆ្លង ១,៧ លាននាក់។

https://s5.kh1.co/__image/w=650,h=366,q=100/1c/1ce906dd58f4ed2262880a31d6df83faab606213.jpeg

ក្រសួងសុខាភិបាលបានរាយការណ៍ថា "ការទប់ស្កាត់ការរីករាតដាតនៃការឆ្លងវីរុស Covid-19 ជារឿងដ៏លំបាកបំផុត "នៅពេលដែលការផ្ទុះឡើងនឹងឈានដល់កម្រិត ហើយអ្នកជំនាញនិយាយថាចំនួនករណីនៅក្នុងប្រទេសប្រេស៊ីលអាចខ្ពស់ជាងតួលេខដែលបានបញ្ជាក់ចំនួន ១៥ ដងដោយសារតែមិនមានការធ្វើតេស្តបានត្រឹមត្រូវ៕

Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T