ភ្នំពេញៈ យុវវ័យប្រុសស្រី ៣នាក់ បានស្លាប់ខណៈដែល ពួកគេបានជិះម៉ូតូ យ៉ាងលឿនចុះពីលើភ្នំ ប្រសិដ្ឋត្រៃត្រឹង រួចចាប់ហ្វំា្រង ហើយក៏បានដួលបោក ទៅនឹងដើមប្រេងខ្យល់ ដាច់ខ្យល់ស្លាប់ភ្លាមៗ នៅម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ម្សិលមិញនេះ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរម៉ូតូ មិនប្រុងប្រយ័ត្ន ពួកគេសប្បាយ ទាល់តែភ្លេចខ្លួន បាន នាំគ្នាជិះយ៉ាងលឿន ចុះពីលើកំពូលភ្នំ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែក៏ជួបរឿង អកុសល ដោយម៉ូតូចាប់ហ្វ្រាំង រអិល ដួល រួចបោកទៅនឹង ដើមប្រេងខ្យល់ បណ្តាលឲ្យអ្នកជិះម៉ូតូ ទាំងបីនាក់ បានស្លាប់ទាំងអស់គ្នា។

សាក្សីបានឲ្យទៀតថា អ្នកស្លាប់ទាំងបីនាក់នោះ មានបុរសម្នាក់ និងស្រ្តីពីរ នាក់ ដែលជាអ្នក រួមដំណើរ។ សាក្សី ក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមពួកគេទាំងបី នាក់នេះ មានពីរនាក់ ជាគូរសង្សា និងគ្នា។

អាជ្ញាធរមូលដ្ឋាន ក៏បានឲ្យដឹងដែរថា បុរសអ្នកបើកបរម៉ូតូ មានស្រុកកំណើត នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឯនារី ទាំងពីរនាក់ នោះ មានស្រុកកំណើតនៅ ឃុំពពែជ័យលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ អាជ្ញាធរ ក៏បាន បន្តទៀតថា សពយុវវ័យទាំងបីនាក់ ត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ។

ជាមួយគ្នានោះ អាជ្ញាធរក៏បានអំពាវនាវដល់ធ្វើអ្នកដំណើរគ្រប់រូប ជាពិសេសពួក យុវវ័យ ឲ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះការបើកបរ ព្រោះវាអាចបណ្តាឲ្យ មានគ្រោះថ្នាក់គ្រប់ពេល ការបើកបរត្រូវតែប្រុងប្រយ័ត្ន មិនត្រូវនាំ គ្នាបើប្រដេញគ្នាលេង សប្បាយពេញផ្លូវនោះទេ វាអាចបង្កគ្រោះថ្នាក់ ដល់ខ្លួនឯង ក៏ដូចជាអ្នក ដំណើរផ្សេង ទៀត រឿងដែរសំខាន់ មួយទៀតនោះ គឺមិនត្រូវផឹកស្រាស្រវឹង ហើយនាំគ្នាបើកបរនោះទេ នេះជាកត្តាដែល បង្ក គ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]