ព្រឹកនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ០១ករណីបន្ថែម និងជាសះស្បើយ០១នាក់ដែរ

//s5.kh1.co/92/9256e7e0c4df7e56ebe0bab0062a1a221decb4de.jpg
សង្គម

 ៣០-ឧសភា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ជា​ដំណឹង​ថ្មី​បន្ថែម​ទៀតដែល​នៅ​ក្នុង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាសករណី​ថ្មី​នៃ​វីរុស​COVID-19 និង​ករណីជា​សះ​ស្បើយមួយ​ករណី​ទៀត​ផងដែរ។

ភ្នំពេញ៖ មុននេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ បានរកឃើញ អ្នកឆ្លងជំងឺCOVID-19ថ្មីម្នាក់ និង​ ករណីជាសះស្បើយមាន​១នាក់​ សរុប​អ្នកមាន​វីរុស​កូវីដ-១៩ ដែលបាន​រកឃើញ​ទាំងអស់​ នៅ​ទូទាំង​ប្រទេស​ សរុបចំនួន​១២៥នាក់ (ស្រ្តី៣៩នាក់ និង​បុរស៨៩នាក់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់​ផងដែរថា ​ករណីវិជ្ជមាន​​វីរុស​កូវីដ-១៩ ថ្មី​គឺ​បាន​រក​ឃើញ​លើ​ខ្លួន​ បុរស​ជនជាតិ​ខ្មែរ​ដែលមាន ​អាយុ​២៦ឆ្នាំ ដែល​ រស់​នៅ​ខេត្ត​ត្បូង​ឃុំ ជាអ្នក​ដែល​បាន​ចូលរួម​សិក្សាសាសនាមួយ​ នៅសាលា​មួយ​នៃ​ខេត្ត​យ៉ាឡា ​ក្នុង​ប្រទេសថៃ ហើយ​បាន​វិល​ត្រឡប់​មក​ពី ប្រទេសថៃ​វិញ​ដោយ​បាន​ធ្វើ​ដំណើរ​តាម ​រថយន្ត​ទេសចរណ៍១២កៅអី​៕

សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
សេចក្តី​ប្រកាសរបស់​ក្រសួងសុខាភិបាល
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T