ក្រុមហ៊ុន Apple មានបំណងចង់ពន្យារពេលការដាក់លក់ទូរស័ព្ទ iPhone 12 នៅលើទីផ្សារពិភពលោក ដោយសារតែករណីវីរុសឆ្លងកូរ៉ូណា។ ក្រុមហ៊ុននេះ បានធ្វើការប្រកាសជាសាធារណៈចំពោះពន្យារពេលការដាក់លក់ទូរស័ព្ទ iPhone 12 ស៊េរីថ្មី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដែលត្រូវលើករហូតដល់ខែវិច្ឆិកា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមរបាយការណ៍របស់ធនាគារវិនិយោគ Cowen ផលិតផលរបស់ក្រុមហ៊ុន Apple ដែលនឹងត្រូវចេញនៅក្នុងត្រីមាសទ១នៃឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានចំនួន ៣៥លានគ្រឿង ដែលបច្ចុប្បន្នមានការធ្លាក់ចុះដល់ទៅ ៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងត្រីមាសទី១នៃឆ្នាំមុនដែលមានការធ្លាក់ចុះរហូតដល់ ១៣ភាគរយ។

យ៉ាងណាមិញក្រុមហ៊ុនវិនិយោគនៃធនាគារ Cowen ក៏បានព្យាករណ៍ថា ការនាំចេញទូរស័ព្ទ iPhone 12 នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ប្រាកដជាមានការកើនឡើង ឡើងវិញ ហើយសន្ទុះនៃការកើនឡើងនោះ នឹងមានរហូតដល់ ៣០ លានគ្រឿងទៀតផង៕
ប្រភព៖ shortpedia