ក្រុមហ៊ុន Volkswagen បានដាក់បង្ហាញរថយន្តប្រភេទ SUV ស៊េរីថ្មីរបស់ខ្លួនហើយ

//s5.kh1.co/b5/b5601f34de280a9dca01acedb0e08b43df879390.jpg
យានជំនិះ

 ៣០-ឧសភា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Volkswagen បានដាក់បង្ហាញរថយន្ត Nivus​ ដែលជាប្រភេទរថយន្តថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេសជាមួយនឹងប្រព័ន្ធ SUV coupe ។

ក្រុមហ៊ុន Volkswagen បានដាក់បង្ហាញរថយន្ត Nivus​ ដែលជាប្រភេទរថយន្តថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេសជាមួយនឹងប្រព័ន្ធ SUV coupe ។ ជាមួយនឹងការបង្ហាញរថយន្តប្រភេទ SUV ស៊េរីថ្មីរបស់ខ្លួននេះ ធ្វើឲ្យមានការផ្ទុះ និងមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដែលរស់ នៅក្នុងប្រទេសប្រេស៊ីល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្ត Nivus​ 
រថយន្ត Nivus​ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Volkswagen បានធ្វើការដាក់តាំងរថយន្តរបស់ខ្លួននៅក្នុងកម្មវិធីតាំងពិពណ៌​ ដែលធ្វើឡើងនៅទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីលុ។ ម្យ៉ាងវិញទៀត ក្រៅពីការតាំងពិពណ៌ ក្រុមហ៊ុននេះក៏បានធ្វើការផ្សព្វផ្សាយអំពីរថយន្តរបស់ខ្លួននៅតាមបណ្ដាញសង្គមនានានៅ លើអ៊ីនធឺណែតផងដែរ។

រថយន្តម៉ាក Nivus
រថយន្តម៉ាក Nivus

រថយន្តម៉ាក Nivus នឹងត្រូវបានដាក់លក់នៅទូទាំងពិភពលោក ដោយចាប់ផ្តើមពីប្រទេសប្រេស៊ីល។ វាជាប្រភេទរថយន្តប្រភេទ SUV ដំបូងបង្អស់នៃស៊េរីរថយន្តស្ព័ររបស់ក្រុមហ៊ុន Volkswagen និងជាក្រុមរថយន្តទី២ នៃក្រុមរថយន្ត បន្ទាប់ពីរថយន្តម៉ាក Audi Q3 Sportback ។ រថយន្តនេះ ក៏ភ្ជាប់ មកជាមួយនឹងប្រព័ន្ធដែលមានលក្ខណៈពិសេសដូចជា ការគ្រប់គ្រងលើការបើកបរ ជំនួយក្នុងការចតរថយន្តដោយស្វ័យប្រវត្តិ និងប្រព័ន្ធហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិនៅពេលដែលមានអាសន្ន ដែលមានល្បឿនរហូតដល់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

រថយន្តម៉ាក Nivus
រថយន្តម៉ាក Nivus

ប្រភព៖ shortpedia

Chann Samnang
Joker 4 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T