តារាម៉ូដែល ស៊ុន ជីងយ៉ា ( Sun Jingya) ដែលគេតែងតែស្គាល់ថា ជាមនុស្សស្រីដ៏ស្រស់ស្អាត តែកាលពីពេលថ្មីៗនេះ បែរជាបែកធ្លាយថា ការពិតនាងជាមនុស្សប្រុសដែលបានកែប្រ ជាមនុស្សស្រី។

យោងទៅតាមសារព័ត៌មានរបស់ម៉ែលឌេលី បានរាយការណ៍ឲ្យដឹងថា ជីងយ៉ា បានទទួលកញ្ចប់ទឹកប្រាក់ ជាង ៦០០,០០០យ័ន ឬ ៩៦,៧០០ ដុល្លារអាមេរិក ក្នុងការចូលរួមក្នុង រយៈពេល ៣ថ្ងៃជាមួយនឹងកូនអ្នកមានជំនាន់ទី២ នៅក្នុងកម្មវិធីមួយ កាលពីដើមខែនេះ។ តែបែរជាពេលថ្មីៗនេះ មានការបញ្ចេញរូបភាពរបស់ ជីងយ៉ា កាលពីឆ្នាំ ២០០៩ ដែលគេគ្រប់គ្នាស្គាល់នាងថា ជាមនុស្សប្រុស ដែលនាងតែងតែតាំងខ្លួនជាមនុស្សស្រី និងមានឈ្មោះពិតថា យី យី អឺ។ 

យ៉ាងណាមិញ បន្ទាប់ពីរូបភាពទាំងនេះ បានផ្សព្វផ្សាយ ជីងយ៉ា ក៏សារភាពថា ខ្លួនពិតជាចូលចិត្ដតុបតែងខ្លួនជា មនុស្សស្រី ដូចជា ពាក់សក់វែង ផាត់មុខ ចោះត្រចៀក និងធ្វើមុខគួរឲ្យស្រឡាញ់ ដែលតាមធាតុពិត ខ្លួនជាមនុស្សប្រុស ១០០ភាគរយ កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្ដែបន្ទាប់ពីធ្វើការវះកាត់ ផ្លាស់ប្ដូរជាមនុស្សស្រី ខ្លួនក៏ក្លាយជាមនុស្សស្រីម្នាក់ ដ៏ពិតប្រាកដ និងក្លាយជាម៉ូដែលដ៏សិចស៊ី ដែលមានឈ្មោះថា ស៊ុន ជីងយ៉ាន សព្វថ្ងៃនេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា ដែលកូនអ្នកមានជំនាន់ទី២ បែរជាលេងប៉ះចំនឹង មនុស្សប្រុសកែភេទទៅជាស្រីទៅវិញ?











កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]