បច្ចេកវិទ្យាបច្ចុប្បន្នគឺមានតម្រូវការខ្លាំងសម្រាប់ទីផ្សារ ហើយបុគ្គលិក IT ក៏មានមិនច្រើនដែរ ដែលមានជំនាញនេះខ្លាំង ជាពិសេសគឺតម្រូវការទីផ្សារបច្ចុប្បន្នកំពុងតែត្រូវការបច្ចេកវិទ្យាជួយសម្រួលដល់ពួកគេផងដែរ។ ហើយថ្ងៃនេះយើងនឹងចែករំលែកអ្នកទាំងអស់គ្នានូវប្រាក់ខែចេញធ្វើការដំបូង របស់និស្សិតដែលទើបតែនឹងបញ្ចប់ការសិក្សាទៅតាមផ្នែកនីមួយៗដូចខាងក្រោម៖

Q1. Programmer

រូបតំណាង

ជាអ្នកសរសេរកម្មវីធី iOS, android, website… ត្រូវតែការពូកែ Research ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ប្រាក់ខែអាចបានពី 250$ ដល់ 400$ ពេលចេញដំបូង។

2. Network Programmer

រូបតំណាង

ជាអ្នក setup server (Window server, Linux..) សម្រាប់ Store data, hosting, server security, configure router … ត្រូវការការអាន និង Research Security, configuration… ប្រាក់ខែអាចបានពី 300$ ដល់ 500$ ពេលចេញដំបូង។

3. Network Setup

រូបតំណាង

ជាអ្នក setup camera security, កាត់តខ្សែ Network… ប្រាក់ខែអាចបានពី 200$ ដល់ 300$ ពេលចេញដំបូង។

4. IT Officer

រូបតំណាង

ជាអ្នកដោះស្រាយបញ្ហាទូទៅដូចជា ដំឡើងកម្មវិធី បញ្ហា Error Computer ដំឡើង Window… ប្រាក់ខែអាចបានពី 200$ ដល់ 300$ ពេលចេញដំបូង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ