គ្រាន់តែបង្ហោះវីដេអូធម្មតាសោះ Toomtam បែរជាត្រូវគេ ជេរយ៉ាងចាស់ដៃ ដោយសារតែ...

//s5.kh1.co/16/16c1d097e0c56fd0172eae9c50bc4ea5c2a95061.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្វីត្បិតតែ បង្ហោះវិដេអូធម្មតា ដើម្បីផ្ដល់ភាពរីករាយដល់ហ្វេនៗ ក៏ពិតមែន តែ តារាសម្ដែងប្រុសដ៏ល្បី លោក Toomtam Yuttana បែរជាត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ដោយសារតែនៅក្នុងនោះ ពួកគេបានយល់ឃើញថា លោកពិតជាបង្ហាញកាយវិការមិនសមរម្យយ៉ាងខ្លាំង ថែមទៀតផង

ថៃ៖ ថ្មីៗនេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយ លោក Toomtam Yuttana រងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោក បានបង្ហោះវិដេអូមួយនៅលើបណ្ដាញសង្គម Tiktok ដែលវីដេអូមួយនេះ លោកគ្រាន់តែចង់បង្កើត ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនដល់ហ្វេនៗ តែប៉ុណ្ណោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នៅក្នុងវីដេអូមួយនេះ លោកបានបង្ហាញពីសកម្មភាព ដែលកំពុងតែបរិភោគនំកញ្ចប់ ដោយឡែក មិនត្រឹមតែប៉ុណ្ណោះ មុននឹងបរិភោគនំនេះ លោកបានយកវាទៅហិតក្លិន  បន្ទាប់មក ក៏ដាក់វាចូលទៅក្នុងមាត់ រួមទាំងបានសរសេរ ចំណងជើងនៅលើឃ្លីបនេះ មួយឃ្លាថា «រសជាតិឆ្ងាញ់ បុរសថៃពិតជាយល់ចិត្តគ្នា»

យ៉ាងណាមិញ តាមរយៈការបង្ហោះនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នា រិះគន់ថា ពិតជាមិនមានភាពសមរម្យទាល់តែសោះ ហើយថែមទាំងប្រាប់ទៀតថា វីដេអូមួយនេះ គ្មានអ្វីកំប្លែងនោះទេ  ហើយក៏បានបន្ថែមថា តារាសម្ដែងរូបនេះ កំពុងតែព្យាយាមបង្ហាញថា នំនេះមានក្លិន ដូចអាថ៌កំបាំងរបស់មនុស្សស្រី។

មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្ដាញសង្គមទាំងនោះ បានប្រមូលផ្តុំគ្នា ដើម្បីធ្វើការរិះគន់បន្ថែមថា តើគ្មានអ្វីដែលត្រូវធ្វើមែនទេ ហើយកុំភ្លេចគិតថា ម្តាយរបស់អ្នក ក៏ជាស្ត្រីផងដែរ តែយ៉ាងណាមិញ តារាប្រុសរូបនេះ នៅមិនទាន់មានការបកស្រាយអ្វីចំពោះការរិះគន់នេះនៅឡើយទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ??

សូមទស្សនារូបភាពខាងក្រោម៖

Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
Toomtam Yuttana
រូបភាព ចេញពីវីដេអូ ដែល Toomtam Yuttana ត្រូវគេរិះគន់
រូបភាព ចេញពីវីដេអូ ដែល Toomtam Yuttana ត្រូវគេរិះគន់
រូបភាព ចេញពីវីដេអូ ដែល Toomtam Yuttana ត្រូវគេរិះគន់
រូបភាព ចេញពីវីដេអូ ដែល Toomtam Yuttana ត្រូវគេរិះគន់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T