ថៃមានករណីឆ្លងជំងឺ COVID-១៩ ថ្មីចំនួន ១១ នាក់ដែលសុទ្ធតែទើបត្រឡប់មកពីបរទេស

//s5.kh1.co/11/110a6f8d21727cf6297d4e4d16dbb65f88e7fd56.jpg
សង្គម

 ២៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១១ ករណីដែលសុទ្ធតែទើបត្រឡប់មកពីបរទេស ហើយក្នុងចំណោមពួកគេមាន ៥ នាក់ជាអ្នកម៉ាស្សា

ថៃ៖ កាលពីម្សិលមិញរដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១១ ករណីដែលសុទ្ធតែទើបត្រឡប់មកពីបរទេស ហើយក្នុងចំណោមពួកគេមាន ៥ នាក់ជាអ្នកម៉ាស្សា ដែលនាំឱ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៣,០៦៥ នាក់ តែមិនមានអ្នកស្លាប់ថ្មីទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-១៩ បាននិយាយថាករណីថ្មីមួយគឺស្ត្រីថៃអាយុ ៣២ ឆ្នាំដែលបានវិលត្រឡប់មកពី ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ។ នាងមិនមានរោគសញ្ញាអ្វីទេហើយនាងត្រូវបានគេដាក់ ឱ្យនៅដាច់ឆ្ងាយនៅខេត្តសាមុតប្រាកាន។ កាលពីថ្ងៃចន្ទនាងបានធ្វើតេស្តរកវីរុសនេះ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅខេត្តសាមុតប្រាកាន។

ជនជាតិថៃដែលត្រឡប់មកពីបរទេស<br>
ជនជាតិថៃដែលត្រឡប់មកពីបរទេស

មាន ៦ ករណីផ្សេងទៀតដែលមានអាយុចន្លោះពី ២៧-៥២ ឆ្នាំដែលទើបតែបានត្រឡប់មកពី ប្រទេសកាតាវិញ។ ប្រាំនាក់ក្នុងចំណោមពួកគេគឺជាអ្នកម៉ាស្សានិងម្នាក់ទៀតជាអ្នកបំរើ។ ពួកគេត្រូវបានដាក់ដាច់ដោយឡែកនៅទីក្រុងបាងកកនិងត្រូវបានធ្វើតេស្តវិជ្ជមាននៅថ្ងៃអង្គារ។ ចំណែកអ្នកផ្សេងទៀតមានរោគសញ្ញាឈឺបំពង់ក មិនដឹងក្លិន ឬរសជាតិ ឈឺក្បាល ឈឺសាច់ដុំ និងស្លេកស្លាំងខ្លាំងពេក។

ករណី ៤ ទៀតគឺកម្មករសំណង់ជាបុរសអាយុពី ៣៩-៥១ ឆ្នាំដែលបានធ្វើការឱ្យក្រុមហ៊ុន បរទេសមួយនៅប្រទេសគុយវ៉ែត។ ពួកគេបានត្រឡប់មកវិញនៅថ្ងៃអាទិត្យត្រូវបានគេដាក់ នៅក្រុងបាងកកហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃអង្គារ។ ពួកគេឈឺក្បាល មិនដឹងក្លិន ច្រមុះហៀរសំបោរ និងគ្រុន។

លោក Taweesilp Visanuyothin
លោក Taweesilp Visanuyothin

វេជ្ជបណ្ឌិត Taweesilp បាននិយាយថា "យើងអាចនិយាយបានថាមិនមានករណីឆ្លងថ្មីនៅ ក្នុងស្រុកទេរហូតមកដល់ពេលនេះ។ ករណីថ្មីទាំងអស់ដែលបានរាយការណ៍ជារៀងរាល់ថ្ងៃគឺ ជាករណីដែលបានឆ្លងពីប្រទេសដទៃទៀតនោះទេ"។

ក្នុងចំណោមករណីបានឆ្លងចំនួន ៣,០៦៥ ករណី ក្នុងនោះមានចំនួន ២,៩៤៥ (៩៦%) បានជាសះស្បើយ ជាមួយនឹងអ្នកជំងឺ ១៤ នាក់ទៀតត្រូវបានចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ ម៉ោងមុន។ និងអ្នកជំងឺ៦៣ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯចំនួន អ្នកស្លាប់ដោយសារវីរុសនេះនៅតែមានចំនួន ៥៧ នាក់ដដែល៕

ជនជាតិថៃដែលត្រឡប់មកពីបរទេស
ជនជាតិថៃដែលត្រឡប់មកពីបរទេស

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T