ស៊ឹម សូលីកា តបជំនួស ក្រោយគេនិយាយរឿង ងារឯកឧត្តម របស់ស្វាមី ដោយថា...

//s5.kh1.co/80/8099e312caf5867ca3cc7f662af018ec50c35d2a.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ជាការពិតណាស់​បច្ចុប្បន្ន ពិធីករល្បីឈ្មោះ លោក​ អេង ឬទ្ធី ធ ត្រូវបានតែងតាំង និង តំឡើងស័ក្ដិមានងារជាឯកឧត្ដមផងដែរ។

ភ្នំពេញ៖ កាលពី ៨ខែមុននេះ ពិធីករ ពិធីការិនី ល្បីឈ្មោះ អ្នកនាង ស៊ឹម សូលីកា និង លោក អេង ឬទ្ធី បានដឹកដៃគ្នាចូលរោងការ បន្ទាប់ពីមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ។ជាក់ស្ដែង ក្រោយរៀបការរួចមក ជីវិតប្ដីប្រពន្ធអ្នកទាំងពីរកាន់តែល្អូកល្អូន និង មានសុភមង្គលយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី ពេលនេះ មិនសូវបង្ហាញមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក្ដី តែអ្នកទាំងពីរនៅតែ មានទស្សិកជនចូលចិត្តច្រើនដដែល។ ក្នុងនោះដែរ បច្ចុប្បន្ន លោក អេង ឬទ្ធី ក៏ត្រូវបានតែងតាំង និង តំឡើងស័ក្ដិមានងារជាឯកឧត្ដមផងដែរ។ តែថ្មីៗនេះ មានរឿងមួយគួរឲ្យភ្ញាក់ផ្អើលដោយមានផេកមួយ បាននិយាយឲ្យប៉ះពាល់ដល់ឋានស័ក្ដិលោក ថា៖

តើគាត់ធ្វើអ្វីឲ្យប្រាកដ ក្នុងជួរមន្ត្រីរាជការ? បើធ្វើការពិតមែន កៅអីចេះតែដើររូហូតមែន? ជាមន្ត្រីរាជការ ជារូបភាពបែបនេះមឬន? ប្រជាជនរដ្ខទូទៅ ពិតជាសោកស្ដាយ ដែលមានមន្ត្រីស៊ីប្រាក់ខែរាស្ត្ររបៀបនេះ។

សាររបស់ផេកមួយ និយាយទៅកាន់ លោក អេង ឬទ្ធី

ក្រោយឃើញសារខ្លីមួយ ភ្ជាប់ជាមួយរូបភាពលោក អេង ឬទ្ធី រួចមក ស្រាប់តែអ្នកនាង ស៊ឹម សូលីកា ក៏បានបញ្ចេញសារតបតទៅវិញ យ៉ាងចាស់ដៃថា៖

ពិបាកពន្យល់ ព្រោះអ្នកមិនចង់យល់ អ្នកអាចមើលស្រាលលោកប្ដីរបស់ខ្ញុំបាន អ្នកអាចមានគំនិតអគតិជាមួយ ប្ដីខ្ញុំ ក៏ប៉ុន្តែ ចូរអ្នកកុំមើលស្រាល កុំនិយាយផ្ដេសផ្ដាស កុំគិតអគតិ ចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលឲ្យសោះ។ តើអ្នកបានដឹងរឺទេថា ទម្រាំមានតួនាទី ភារកិច្ច និងឯកសណ្ឋានបែបនេះ តើត្រូវឆ្លងកាត់ ការឯកភាព ព្រមព្រៀង ចុះហត្ថលេខា និងត្រា ពីថ្នាក់ដឹកនាំណាខ្លះដែររឺទេ ??? ខ្ញុំសូមជម្រាបឲ្យអ្នកដែលរឹងរូសមិនព្រមយល់នេះថា ទទម្រាំអ្នកបានឃើញរូបនេះ ហើយអ្នកយកមកចុះផ្សាយសរសេរក្នុងន័យបែបនេះ គឺគាត់ត្រូវឆ្លងកាត់ការសិក្សាកម្រិតណាខ្លះ ? មានដឹងរឺអត់ ? បទពិសោធន៍ការងារអីខ្លះ ? រឺធ្វើជាមិនដឹង ? ខិតខំ តស៊ូ ព្យាយាម អត់ធ្មត់ណាស់ ទម្រាំមានកិត្តិយស តួនាទីនេះជូនដល់ ឧត្តមសេនីយ៍ត្រី ម៉ែន អេង រូបនេះ ។ ថ្ងៃនេះគីជាថ្ងៃសិល សូមបងប្អូនទាំងអស់រក្សាចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខា៕

សម្ដីអ្នកនាង ស៊ឹម សូលីកា

សូមទស្សនារូបភាពខាងក្រោម៖ 

 អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
 អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
   អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
   អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
  អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
   អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
   អ្នកនាង ស៊ឹម សូលីកា និង លោក អេង រិទ្ធី 
រូបភាព ការបង្ហោះមួយនិយាយប៉ះបាល់ដល់លោក អេង រិទ្ធី
រូបភាព ការបង្ហោះមួយនិយាយប៉ះបាល់ដល់លោក អេង រិទ្ធី
ស៊ឹម សូលីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T