ក្រុមហ៊ុនសិង្ហបុរី Swan & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោង​ប្លង់​មកកាន់ប្រទេសកម្ពុជា!

//s5.kh1.co/ef/ef5e458588958a5efe8ff3545d542e036330bb03.jpg
សង្គម

 ៣០-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបាន​ឯកភាព​គ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹងរួមបញ្ចូលគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវជំនាញឯកទេស។

ភ្នំពេញ៖ ប្រទេសកម្ពុជា ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបានឯកភាពគ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹងរួមបញ្ចូលគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវជំនាញឯកទេស និងការប្រតិបត្តិល្អបំផុតរបស់ក្រុមហ៊ុនទាំងពីរក្នុងការនាំយកស្តង់ដារសិង្ហបុរីនៃការសិក្សាគម្រោងប្លង់និងឧត្តមភាពនៃការសាងសង់សំណង់ជូនដល់ប្រជាជនកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការអនុវត្តរាប់ចាប់ពីការសិក្សាគម្រោងប្លង់រហូតដល់ការបញ្ចប់គម្រោងជាស្ថាពរនឹងត្រូវធ្វើឡើងដោយប្រកាន់ខ្ជាប់ជានិច្ចនូវក្រមប្រតិបត្តិរបស់សិង្ហបុរី។

វត្តមានរបស់ SCA នៅក្នុងប្រទេសកម្ពុជារួមជាមួយបទពិសោធន៍គម្រោងនៅកម្ពុជាជាង ៧ ឆ្នាំរបស់ Swan & Maclaren នាំមកនូវអភិក្រមនិងសេវាកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមករវាងក្រុមហ៊ុនទាំងពីរនៅក្នុងការអភិវឌ្ឍថ្នាក់តំបន់និងអន្តរជាតិដែលផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជននៅក្នុងទីផ្សារកម្ពុជា។ការសហការក្នុងភាពជាដៃគូដែលនឹងមានប្រសិទ្ធភាព​អនុវ​ត្ត​ភ្លាមៗ​នឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរមានជំហរកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

សម្រង់សំដី៖

“ជាមួយនឹងការដាក់បញ្ចូលបន្ថែមនូវ Swan & Maclaren នោះថាមពលនិងសេវាកម្មរបស់ SCA បានកើនឡើងទ្វេដង​ភ្លាមៗ” នេះបើតាមប្រសាសន៍របស់ លោក Darryl Ong ដែលជានាយកនៅក្រុមហ៊ុន SCA “​សម័យកាលនៃការរីក​ចម្រើន​​​តាម​បែប​ធម្មតា​ គឺកន្លងហួសទៅ​ហើយដោយ SCA ទាញយកប្រយោជន៍ពីថាមពលនៃភាពជាដៃគូជាយុទ្ធសាស្ត្រ។ ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ផ្តល់ប្រយោជន៍​ដល់មនុស្សគ្រប់គ្នា - ក្រុមហ៊ុនអាជីវកម្ម និយោជិត និងអតិថិជន។ ក្រុមហ៊ុន​អាជីវកម្ម អាចពង្រីក​ការផ្សព្វផ្សាយ​ទៅ​ដល់​ទីផ្សារគោលដៅរបស់ពួកគេ និងជំរុញការយល់ដឹងអំពីម៉ាក។ អតិថិជនទទួលបានអត្ថប្រយោជន៍ពីភាពខ្លាំង និងការផ្តល់ជូនដែលអង្គភាពនីមួយៗនាំមកជាមួយហើយនិយោជិតនឹងអាចពង្រីកសមត្ថភាពអភិវឌ្ឍន៍របស់ពួកគេដោយការទាញយកប្រយោជន៍ ពីការឆ្លងកាត់នូវទស្សនវិស័យ និងជំនាញឯកទេសខាងឧស្សាហកម្មថ្មីៗ។ លើសពីនេះទៀតទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងអាជីវកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមកនឹងពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងយូរអង្វែងដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយ ដែលផ្តល់ថាមពលដល់អតិថិជនរបស់ពួកគេឱ្យទទួលបានជោគជ័យ។ Swan & Maclaren ពិតជាមានភាពស័ក្តិសមបំផុត!”។

លោក Ryan Chin ដែលជានាយកនៅ SCA បានមានប្រសាសន៍ថា “នៅពេលដែលអតិថិជនរបស់យើងបន្តជំរុញឱ្យមានដែនកំណត់នៃការសិក្សាគម្រោងប្លង់នោះភាពសម្បូរបែបនៃការផ្តល់ជូនរបស់ SCA អនុញ្ញាតឱ្យយើងពង្រីកបន្ថែមនូវសមត្ថភាពក៏ដូចជាទំនាក់ទំនង។ ដោយការធ្វើដំណើរជាមួយ Swan & Maclaren យើងមានក្តីរំភើបចំពោះ សេវាកម្មជាច្រើនដែលយើង​អាចផ្តល់ជូន​អតិថិជន​របស់យើងប្រកបដោយទំនុកចិត្ត” ។

Swan & Maclaren មានការរំភើបយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយនេះនឹងពង្រឹងយ៉ាងខ្លាំង​នូវ​គោលការណ៍ដ៏ល្បីល្បាញគឺការប្រមូលផ្តុំគ្នាជាការចាប់ផ្តើមរួមរស់ជាមួយគ្នាជាវឌ្ឍនភាពនិងធ្វើការរួមគ្នាជាជោគជ័យ”។ នេះបើ​តាម​ប្រសាសន៍របស់ Matthew Hon ដែលជានាយកនៅក្រុមហ៊ុន Swan & Maclaren។“ ដោយការប្រតិបត្តិ​បែបនេះ​ យើងអាចឈាន​ដល់​កម្រិតសេវាកម្មកាន់តែខ្ពស់ និងផ្តល់ដល់អតិថិជនទាំងអស់របស់យើង”។

ក្រុមហ៊ុនសិង្ហបុរី Swan & MACLAREN និង SCA ចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ក្រុមហ៊ុនសិង្ហបុរី Swan & MACLAREN និង SCA ចុះហត្ថលេខាលើកិច្ចព្រមព្រៀង

អំពី Swan & Maclaren

ដោយបានបង្កើតឡើងក្នុងឆ្នាំ១៨៩២ Swan & Maclaren គឺជាក្រុមហ៊ុនស្ថាបត្យកម្មចំណាស់ជាងគេបំផុត នៅក្នុង​ប្រទេសសិង្ហបុរី។ អស់រយៈពេលជាង ១២៨ ឆ្នាំមកហើយដែលក្រុមហ៊ុននេះ មានការលេចធ្លោ នៅក្នុងកិច្ចប្រតិបត្តិការ​រហូតបាន​ឈ្នះពានរង្វាន់​ស្នាដៃ​ការងារ​ជាច្រើន ដូចជា សណ្ឋាគារ Raffles (សិង្ហបុរី) សណ្ឋាគារ Goodwood Park (សិង្ហបុរី) ធនាគារ​ហុងកុង សៀងហៃ (សិង្ហបុរី)​ ជាដើម។

បច្ចុប្បន្ន Swan & Maclaren នៅតែបន្តកសាងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗនៅទូទាំងតំបន់អាស៊ី លើការរៀបចំប្លង់មេអគារនិងការអភិវឌ្ឍន៍ចម្រុះជាមួយនឹងកំណើនគម្រោងរហូតដល់ឃើញមាន Swan & Maclaren នៅក្នុងបណ្តាប្រទេសជាង២០ និងបង្កើតការិយាល័យប្រចាំតំបន់ចំនួន៧នៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងដែលគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​រួមមាន៖ គម្រោងពង្រីកផ្នែកវេជ្ជសាស្រ្តរបស់ Raffles (សិង្ហបុរី), GSH ផ្លាហ្សា(សិង្ហបុរី)ផ្សារទំនើបIpoh Parade ​​(ម៉ាឡេស៊ី) មន្ទីរពេទ្យ Raffles ឆុងឈីង (ប្រទេសចិន), Accor Novotel Suites Dalat (វៀតណាម), Euroville ភ្នំពេញ (កម្ពុជា) និងអគារខុនដូ Royal Platinum (កម្ពុជា)។

ទំហំនៃការអភិវឌ្ឍន៍នេះបានអនុញ្ញាតឱ្យក្រុមហ៊ុន ផ្តល់នូវសេវាកម្មយ៉ាងពេញលេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និងកម្ពុជា។

អំពី SCA

SCA គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Soho Living Group (ប្រហែលនៅឆ្នាំ២០០៩)។ចាប់តាំងពីពេលនោះមក​ SCA បានរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំៗ។ ទីស្នាក់ការកណ្តាលរបស់ SCA ស្ថិតនៅប្រទេសសិង្ហបុរីជាមួយនឹងការិយាល័យ​រណប​នៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជា។

SCA រក្សានូវសេវាកម្មដ៏សម្បូរបែប ជាមួយជំនាញឯកទេសលើស្ថាបត្យកម្មផ្នែកខាងក្នុងអគារការសិក្សាគម្រោងប្លង់ និងសាងសង់សំណង់និងការបំពាក់សម្ភារបរិក្ខារសម្រាប់គម្រោងសាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋានអាជីវកម្មលក់រាយ និងគម្រោងចម្រុះ។

លើសពីនេះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យរបស់ SCA គឺជាសេវាផ្តល់ប្រឹក្សាមួយដែលមានឯកទេសក្នុងការវិនិយោគរួម​ចម្រុះ​រវាង​​ម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យស្ថាបត្យកម្ម៕

សម្រាប់ព័ត៌មានបន្ថែមអំពី Swan & Maclaren សូមទំនាក់ទំនង៖

+៦៥ ៦២២២ ៩១១៣ ឬអ៊ីមែល: [email protected]

សម្រាប់ព័ត៌មានបន្ថែមអំពី​ SCA សូមទំនាក់ទំនង៖

+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬអ៊ីមែល: [email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T