ឃើញតែញញឹម មិននឹកស្មានសោះថា តាមពិត Jimmy Lin ក៏មានរឿងដ៏កម្សត់មួយ ក្នុងឆាកជីវិត

//s5.kh1.co/26/26f113bf464ca467c8723f8dfbef39647b5d82b5.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងប្រុស Jimmy Lin មានក្រុមគ្រួសារដ៏ពេញលេញ ប្រកបដោយសេចក្ដីសុខ តែបើនិយាយពីរឿងរ៉ាវកាលពីក្មេងរបស់លោក ពិតជាកម្សត់យ៉ាងខ្លាំង ដោយរូបលោកខ្វះភាពកក់ក្ដៅពីម្ដាយ​តាំងពី អាយុ ១១ ឆ្នាំមកម្លេះ

តៃវ៉ាន់៖ ទោះបីជា បច្ចុប្បន្ននេះ តារាសម្ដែងប្រុសដ៏ល្បី Jimmy Lin មានអាយុច្រើនយ៉ាងណាក្ដី តែលោកនៅតែទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងសមត្ថភាពដ៏ល្អ ព្រមទាំងរូបសម្រស់ដ៏ក្មេងជាងវ័យ គួរជាទីចាប់អារម្មណ៍សម្រាប់ហ្វេនៗគ្រប់គ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះវិញ ឃើញថា បច្ចុប្បន្ននេះ លោកកំពុងតែមានសុភមង្គលយ៉ាងខ្លាំង ជាមួយនឹងភរិយា ព្រមទាំងកូនភ្លោះពីរនាក់ទៀតរបស់លោក ដែលអាចនិយាយបានថា គឺជាក្រុមគ្រួសារដ៏កក់ក្ដៅ ផងដែរ ។

តែយ៉ាងណាមិញ ថ្វីត្បិតតែបច្ចុប្បន្ននេះ លោកមានជីវិតដែលមានសុភមង្គលក៏ពិតមែន តែកាលពី ថ្មីៗនេះ Jimmy Lin ស្រាប់តែបានបង្ហាញពីប្រវត្តិដ៏ជូរចត់របស់លោក កាលពីលោកមានអាយុ ១១ ឆ្នាំ ដែលធ្វើឲ្យហ្វេនៗជាច្រើនកើតក្ដីអាណិតអាសូរយ៉ាងខ្លាំង នៅក្នុងកម្មវិធីកម្សាន្តមួយ ដែលលោកក៏បាននាំភរិយា និងម្ដាយរបស់លោក ចូលរួមកម្មវិធីមួយនេះ ថែមទៀតផង។

នៅក្នុងនោះដែរ លោកបានបង្ហើបថា កាលពីលោកមានអាយុ ១១ ឆ្នាំ ឪពុកម្ដាយរបស់លោកបានលែងលះគ្នា ហើយម្ដាយរបស់លោកផ្ទាល់ បានសម្រេចចិត្តជ្រើសរើសចាកចេញ ដើម្បីកុំឲ្យកូនប្រុសមានឱកាសច្រើនក្នុងការទាក់ទងម្តាយ ដូច្នេះ បានជាធ្វើឲ្យហ្វេនៗជាច្រើន មានការងឿងឆ្ងល់ថា ហេតុអ្វីបានជាម្ដាយកូនគូនេះ មិនមានភាពស្និទ្ធស្នាលនឹងគ្នា មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែបែកគ្នាយ៉ាងយូរបែបនេះ ធ្វើឲ្យលោក សឹងតែមិនចងចាំថ្ងៃកំណើតរបស់ម្ដាយខ្លួន ដែលជាហេតុធ្វើឲ្យអ្នកម្ដាយរូបនេះ មានការសោកស្ដាយចំពោះទង្វើររបស់ខ្លួនយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពីបានជ្រាបហើយ ហ្វេនៗជាច្រើនស្ទើរតែទប់ទឹកភ្នែកមិនជាប់ ព្រមទាំងអាណិតដល់រូបលោកយ៉ាងខ្លាំង ដែលមិនមានអ្នកម្ដាយនៅក្បែរ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់រូបតាំងពីក្មេងវ័យ បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin
Jimmy Lin និង កូនប្រុស
Jimmy Lin និង កូនប្រុស
Jimmy Lin និង គ្រួសារ
Jimmy Lin និង គ្រួសារ
Jimmy Lin និង អ្នកម្ដាយ
Jimmy Lin និង អ្នកម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T