ខានយូរសាបមាត់! ជាពីកូវីដ១៩ភ្លាម លោកយាយវ័យ១០៣ឆ្នាំ លើកដាច់ស្រាបៀរមួយដប លើគ្រែពេទ្យភ្លែត (មានវីដេអូ)

//s5.kh1.co/60/6077f280eab06d3ddc7d3227c24fa6cb889d27a4.jpg
សង្គម

 ២៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លោកយាយអាយុ ១០៣ ឆ្នាំម្នាក់ ទទួលទានពិសារ ស្រាបៀរដើម្បីអបអរសាទរ បន្ទាប់ពីគាត់បានជាសះស្បើយ ពីកូវីដ១៩។

បរទេស៖ កាលពីថ្មីៗនេះ យោងតាមគេហទំព័រ TMZ បានលាតត្រដាងរឿងរ៉ាវ របស់លោកយាយ Jenny Stena ដែលមានវ័យ ១០៣ ឆ្នាំ មានជំងឺជាមួយកូវីដ១៩ នៅក្នុងមណ្ឌលថែទាំនៅរដ្ឋ Massachusetts។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បន្ទាប់ពីការព្យាបាលអស់មួយរយៈ ស្ថានភាពរបស់លោកយាយ កាន់តែអាក្រក់ទៅៗ ដោយសារហេតុនេះផងដែរ ក្រុមគ្រួសាររបស់លោកយាយ បានត្រៀមចិត្ត នឹងរៀបពីធីបុណ្យ និងជូនដំណើរគាត់ទៅហើយ។

ប៉ុន្តែ ជាសំណាងល្អ ស្ថានភាព នៅពេលការព្យាបាលនៅតែ បន្តរោគសញ្ញារបស់លោកយាយ ចាប់ផ្តើមធូរស្បើយបន្តិចម្តងៗ ទីបំផុតគាត់បានយកឈ្នះ កូវីដ១៩ ជាសះស្បើយបាន ដោយជោគជ័យ។

តែអ្វីកាន់តែចាប់អារម្មណ៍ និងភាពរំជើបរំជួល ដោយអ្នកលេងបណ្តាញសង្គម វីដេអូររបស់លោកយាយ ពិសារស្រាបៀរ ដែលគឺជារូបភាពដ៏ប្លែក និងគួរឲ្យហួសចិត្ត ដែលបង្ហាញពីសុភមង្គលរបស់គាត់ ដែលទើបតែរួចផុតសេចក្តីស្លាប់ដោយសារ ជំងឺនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

  លោកយាយ Jenny Stena
  លោកយាយ Jenny Stena
  លោកយាយ Jenny Stena
  លោកយាយ Jenny Stena
  វីដអូ លោកយាយ Jenny Stena ញុំស្រាបៀរ បន្ទាប់ពីជាសះស្បើយ
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T