រន្ធត់ណាស់! ប្ដីនិងប្រពន្ធត្រូវបាញ់សម្លាប់ចោល បន្ទាប់ពីព្យាយាមភៀសខ្លួនចេញពីប្រទេសកូរ៉េខាងជើង ចំពេលវីរុសកូរ៉ូណារាតត្បាត

//s5.kh1.co/f9/f99cf42179a42fe85acf588fae156a287968e133.jpg
សង្គម

 ២៩-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូត្រូវបានបាញ់សម្លាប់ចោលយ៉ាងអាណោចអាធ័ម បន្ទាប់ពីព្យាយាមរត់គេចខ្លួន ចេញពីប្រទេសកូរ៉េខាងជើងជាមួយក្មួយប្រុសម្នាក់អាយុ១៤ឆ្នាំ ចំពេលវីរុសកូរ៉ូណាកំពុងរាតត្បាត

កូរ៉េខាងជើង៖ ប្ដីប្រពន្ធមួយគូត្រូវបានគេបាញ់សម្លាប់ចោលយ៉ាងអាណោចអាធ័ម បន្ទាប់ពីព្យាយាមរត់គេចខ្លួន ចេញពីប្រទេសកូរ៉េខាងជើងជាមួយក្មួយប្រុសម្នាក់អាយុ១៤ឆ្នាំ ចំពេលវីរុសកូរ៉ូណាកំពុងរាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានមួយបានឲ្យដឹងថា ប្ដីប្រពន្ធមួយគូនោះមានអាយុប្រហែល៥០ឆ្នាំដូចគ្នា រស់នៅខេត្ដ Ryanggang ក្បែរនឹងប្រទេសចិន បានព្យាយាមគេចខ្លួនកាលពីដើមខែឧសភានេះ ដោយនាំក្មួយប្រុសម្នាក់ទៅជាមួយ ដើម្បីជួបនឹងឪពុកម្ដាយរបស់គេវិញនៅឯប្រទេសកូរ៉េខាងត្បូង។

អ្នកស្រុក Ryanggang សុំមិនបញ្ចេញឈ្មោះបាននិយាយថា ឪពុករបស់ក្មេងប្រុសដែលបានរត់គេចខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងនោះ បានសុំឲ្យបងស្រីរបស់គាត់ (ស្ត្រីដែលត្រូវគេបាញ់សម្លាប់) នាំកូនប្រុសមកជួបគាត់។ ប៉ុន្ដែ សន្ដិសុខនៅតាមព្រំដែនមានការរឹតបន្ដឹង ដោយសារវិធានការគម្លាតឆ្ងាយសង្គម ដែលធ្វើឲ្យការប៉ុនប៉ងនោះក្លាយជាសកម្មភាពដ៏គ្រោះថ្នាក់បំផុត។

យ៉ាងណាមិញ យោងតាមប្រភពខាងលើបានឲ្យដឹងទៀតថា ​ប្ដីប្រពន្ធនោះត្រូវគេធ្វើទារុណកម្មឲ្យសារភាពពីផែនការរត់គេចរបស់ពួកគេ ហើយទីបំផុតត្រូវបាញ់សម្លាប់ចោល ខណៈក្មួយប្រុសត្រូវបានដោះលែងវិញ ដោយសារមិនទាន់គ្រប់អាយុ៕

ប្រភព៖ Daily Mail

តំបន់ប្រជុំជន Kaektu ក្នុងខេត្ដ Ryanggang
តំបន់ប្រជុំជន Kaektu ក្នុងខេត្ដ Ryanggang
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T