ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ!

//s5.kh1.co/71/7120772fcbcc4f4646ab068fe9f60849f7bb9a8c.jpg
បច្ចេកវិទ្យា

 ២៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០នេះ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ, និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring) ដោយធ្វើការបង្ហាញលើអេក្រង់ទូរទស្សន៍ដ៏ធំ ច្បាស់ត្រជាក់ភ្នែកបំផុតជាមួយក្រុមគ្រួសារបានយ៉ាងរីករាយ។

ភ្នំពេញ៖ ពេលទំនេរក្រៅពីការងារ និងការសិក្សា អផ្សុកពេកពេលនៅផ្ទះមិនដឹងធ្វើអ្វីក៏មើលទូរទស្សន៍ធម្មតា ដើម្បីលំហែអារម្មណ៍។ ប៉ុន្តែលោកអ្នកប្រាកដទេថា ទូរទស្សន៍ដែលលោកអ្នកកំពុងទស្សនាកម្សាន្តនោះ អាចផ្តល់ឱ្យលោកអ្នកនូវភាពភ្ញាក់ផ្អើល ភាពងាយស្រួល ភាពទំនើបទាន់សម័យ និងភាពសប្បាយរីករាយយ៉ាងច្រើនសម្បូរបែប និងមានភាពរស់រវើកដែរឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនបាច់រកនឹកឆ្លើយច្រើនទេ ដឹងតែអត់ហើយ។ ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០នេះ ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring) ដោយធ្វើការបង្ហាញលើអេក្រង់ទូរទស្សន៍ដ៏ធំ ច្បាស់ត្រជាក់ភ្នែកបំផុតជាមួយក្រុមគ្រួសារបានយ៉ាងរីករាយ។ 

និយាយទៅដូចការទស្សនាភាពយន្តក្នុងរោងកុនអ៊ីចឹង អ្នកណាថានៅផ្ទះអផ្សុកនោះ មានទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) គ្មានពាក្យថាអផ្សុកនោះទេ។

សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 
សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 

ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីជំនាន់ចុងក្រោយនេះ គឺត្រូវបានរចនា និងអភិវឌ្ឍន៍ឡើងយ៉ាងផ្ចិតផ្ចង់បំផុត ធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន ដោយធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត ក្នុងការធ្វើឱ្យជីវិតកាន់តែទំនើបទាន់សម័យ និងរីករាយជានិច្ច។

ខាងក្រោមនេះ គឺជាចំណុចពិសេសនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយ ដែលមានតែលើទូរទស្សន៍វៃឆ្លាតម៉ូឌែល  សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV)

 Boundless Design

ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០នេះ គឺត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ធ្វើឱ្យកម្រាស់ទូរទស្សន៍ស្តើងស្អាតស្ទើរតែគ្មានគែម។ ដូច្នេះ​ លោកអ្នកអាចរីករាយជាមួយនឹងការបង្ហាញរូបភាពធំច្បាស់ល្អ លើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមក ដោយពុំមានការរំខានភ្នែកឡើយ។ 

Crystal Processor 4K

អាចបង្ហាញជូននូវរូបភាពកាន់តែលម្អិត កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution ធ្វើឱ្យលោកអ្នករីករាយជក់ចិត្ត ជាមួយនឹងកម្រិតភាពច្បាស់ដ៏សែនម៉ដ្ឋ ភ្លឺច្បាស់ត្រជាក់ភ្នែក ពណ៌ដិតជ្រៅដូចស្ថិតក្នុងធម្មជាតិពិតៗតែម្តង។ 

4K Upscaling

បច្ចេកវិទ្យានេះ មានសមត្ថភាពធ្វើឱ្យគ្រប់ប្រភពរូបភាព ឬវីដេអូទាំងអស់ដែលមានលក្ខណៈមិនមែន 4K ក៏ដោយក៏បង្ហាញចេញក្នុងកម្រិត 4K ពិតៗតែម្តង។ 

សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 
សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 

Mobile View (Mirroring Screen on TV)

មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះ អាចឱ្យលោកអ្នកភ្ជាប់ការកម្សាន្ត ឬកម្មវិធីនានាពីទូរស័ព្ទដៃមកកាន់អេក្រង់ទូរទស្សន៍បានយ៉ាងងាយ ជាមួយនឹងបច្ចេកវិទ្យា (Screen Mirroring)។ ដូច្នេះ លោកអ្នកនឹងមិនខកខានក្នុងការប្រាស្រ័យទាក់ទងជាមួយការងារ ការសិក្សា និងការកម្សាន្តឡើយ។ 

Intelligent Voice Assistants

ជាមួយនឹងជំនួយការក្នុងដំណើរការស្វែងរកតាម Voice សំឡេងដោយ Bixby លោកអ្នកអាចបញ្ជាទូរទស្សន៍យ៉ាងងាយស្រួល។ លើសពីនេះ លោកអ្នកអាចប្រើមុខងារ Voice សំឡេងជាភាសាខ្មែរ ដើម្បីស្វែងរកវីដេអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួល ជាមួយនឹងតេឡេបញ្ជាដែលផ្តល់ជូនក្នុងប្រអប់ ជាមួយទូរទស្សន៍មកស្រាប់។ 

សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 
សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) 

ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ធានាថា ការកម្សាន្តរបស់លោកអ្នកពិតជាអស្ចារ្យ និងឥតខ្ចោះ។ ប្រញាប់ទិញមួយសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដើម្បីបង្កើតភាពសប្បាយ និងសុភមង្គល។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 ៕

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T