ភ្នំពេញ៖ បុរសម្នាក់បាន រងរបួសធ្ងន់ ក្រោយពីបានជិះ ម៉ូតូទាំងស្រវឹង ហើយធ្លាក់ផ្លូវ កាលពីវេលាម៉ោង ៨៖២០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅខាងត្បូង រង្វង់ចោមចៅ តាមផ្លូវជាតិ លេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។

សេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋបាន ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ ជិះម៉ូតូមួយ គ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BL-9639 ធ្វើដំណើរ ក្នុងទិសដៅពីជើង ទៅត្បូងយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅធ្លាក់ផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់នៅ នឹងកន្លែងកើតហេតុ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា បើតាមសាក្សី ជនរងគ្រោះរូបនេះ មានឈ្មោះ ម៉េង មករា អាយុ៣២ឆ្នាំ រស់នៅ ម្តុំផ្សារ៧មករា ខណ្ឌទួលគោក។

សមត្ថកិច្ច បានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមជួយសង្គ្រោះ និងរថយន្តជួយ សង្គ្រោះរបស់អង្គភាព ៧១១ នៃកងពល តូចលេខ៧០ ជួយដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បី រង់ចាំប្រគល់ជូនដល់ជនរងគ្រោះ នាពេលក្រោយ៕










ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]