សុំសរសើរ! ខាត់ សុឃីម សុខចិត្តលក់គ្រប់យ៉ាង ផ្ទះ សម្អាងការ ព្រោះតែហេតុផលនេះ!

//s5.kh1.co/a3/a30e92384582c58445f72c6c90131a4fb013bce9.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីប្រកាសលក់ផ្ទះ តារាចម្រៀង អ្នកនាង ខាត់ សុឃីម ត្រូវបានធ្វើឲ្យហ្វេនៗជាច្រើន មានការចោទសួរ ក៏ដូចជាចង់ដឹងយ៉ាងខ្លាំងពីមូលហេតុនៃការលក់ផ្ទះភ្លាមៗបែបនេះ យ៉ាងណាមិញ ក្រោយពីមានអ្នកសួរច្រើនបែបនេះហើយ នាងក៏បានបង្ហោះសារបកស្រាយពីមូលហេតុ ដោយបាននិយាយបែបនេះ

ភ្នំពេញ៖ ក្រឡេកឃើញថា បច្ចុប្បន្ននេះ តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីបណ្ដាហ្វេនៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលពីជីវិតឯកជនរបស់នាងវិញ អាចនិយាយបានថា មានជីវិតគ្រួសារដ៏ពេញលេញ និងកក់ក្ដៅ ជាពិសេស ថែមទាំងមានជីវិតរស់នៅដ៏ឡូយឆាយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ បានជានៅសុខៗ ស្រាប់តែ អ្នកនាង​ ខាត់ សុឃីម សម្រេចចិត្ត ប្រកាសលក់ផ្ទះ ក្នុងតម្លៃមួយដ៏សមរម្យ ប៉ុន្តែ បែរជាបានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាមានការចង់ដឹងយ៉ាងខ្លាំង ដល់ថ្នាក់មានការចោទជាសំណួរជាច្រើនទៅកាន់នាង ដោយចង់ដឹងពីមូលហេតុអ្វី បានជានាងសម្រេចចិត្តបែបនេះ ។

មិនយូរប៉ុន្មាន ដើម្បីឲ្យមានការអស់ចម្ងល់ ក្រោយពីមានហ្វេនៗជាច្រើន បានសួរបែបនេះ នាង ក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានប្រាប់ថា៖

 សំណួរច្រើនមកកាន់ខ្ញុំ?១ ហេតុអីបានលក់ផ្ទះលក់ភ្នួងអញ្ចឹងឃីម?២ ម៉េចបានមិនទ្រាំសិន ?
៣ មិនខ្លាចគេមើលងាយយើងទេហ៍?
ចម្លើយ! ខ្ញុំមិនចង់ជំពាក់ធនាគាទៀត មិនទ្រាំនឹងភាពលំបាកដោយសម្តែងថាខ្លួនឯងមិនអី ខ្ញុំមិនខ្វល់ទេព្រោះខ្ញុំមិនបានខ្ចីច្រមុះគេមកដកដង្ហើមផង ខ្ញុំនៅតែជាខាត់ សុឃីម ដ៏រឹងមាំដដែល។

ខាត់ សុឃីម

ក្រោយពីបានឃើញសារបង្ហាញពីមូលហេតុបែបនេះ បានធ្វើឲ្យហ្វេនៗជាច្រើន បានចូលមកសរសើរគ្រប់ៗគ្នា ពីជិវិតតស៊ូរបស់នាង ដោយមានការខិតខំប្រឹងប្រែង ដោយមិនពឹងពាក់អ្នកណា ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
សារបង្ហោះរបស់ ខាត់ សុឃីម ក្រោយពីមានអ្នកចោទសួររឿងលក់ផ្ទះ
សារបង្ហោះរបស់ ខាត់ សុឃីម ក្រោយពីមានអ្នកចោទសួររឿងលក់ផ្ទះ
ខាត់ សុឃីម
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T