ភ្នំពេញ៖ ជនរងគ្រោះ ចំនួន៣នាក់ ក្នុងនោះ មានកូនក្មេងម្នាក់ផងនោះ បានរងរបួស ធ្ងន់ស្រាល ខណៈពួកគេ បានជិះម៉ូតូ មួយគ្រឿងឌុបគ្នា ហើយបានបុក ជាមួយម៉ូតូ កាលពីវេលាម៉ោង ៤៖១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍ ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងបីនាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BL-6200 បើកក្នុងទិសដៅពី ត្បូងទៅជើង ស្រាប់តែដល់ ចំណុចកើតហេតុ មានរថយន្តកូរ៉ូឡា មួយគ្រឿង ស៊េរ៩៧ ពណ៌ស្ករ ធ្វើដំណើរ ពីជើងទៅត្បូង ហើយពេលបត់ឆ្វេង ក៏បុកជាមួយ ម៉ូតូ បណ្តាលឲ្យជនរងគ្រោះ ទាំងបីនាក់ បានរងរបួសធ្ងន់ ស្រាល ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ទី១ ជាអ្នកបើក ម៉ូតូមានឈ្មោះ វ៉ាត់ ជីវ័ន្ត អាយុ២២ឆ្នាំ បុគ្គលិក នៅសណ្ឋាគារ កាបូតឌីយ៉ាណា រស់នៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ទី២ មានឈ្មោះ ឈុំ សាវ៉ាត អាយុ៥៨ឆ្នាំ មានមុខរបរដូចគ្នា រស់នៅភូមិសម្ព័រ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងទី៣ ឈ្មោះ ធឿន ឆៃណា អាយុ១០ឆ្នាំ ជាចៅរបស់ជនរងគ្រោះទី២ រស់នៅភូមិរុណ ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុ ជនរងគ្រោះ ទាំងបីនាក់ ត្រូវបាន ក្រុមជួយសង្គ្រោះ និងរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ជួយដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗ ដើម្បីជួយសង្គ្រោះ។

ដោយឡែក ម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយបន្តទៀត៕








ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]