មិនបាច់ចំណាយប្រាក់ច្រើនទេ! ត្រឹមប្រើទឹកកកក៏ជួយ​ឱ្យ​ស្បែក​ភ្លឺរលោងដែរ

//s5.kh1.co/c3/c317a5d098b27b6482a9c02adb49c7e2e39eaa8a.jpg
នារី

 ២៩-ឧសភា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

មិនចាំបាច់ត្រូវចំណាយប្រាក់ច្រើនទេ ការប្រើទឹកកកក៏ជួយឱ្យស្បែកភ្លឺថ្លារលោងស្អាតផងដែរ

ក្រៅពីផលិតផលថែរក្សាស្បែកថ្លៃៗ សូមចាំថាមានវិធីងាយៗផ្សេងទៀតដែលមិនចំណាយប្រាក់ច្រើន។សូម្បីតែទឹកកក នៅក្នុងទូរទឹកកក​នៅផ្ទះរបស់អ្នកនឹងជួយអ្នកថែរក្សាស្បែករបស់អ្នកឱ្យមានប្រសិទ្ធ ភាពបានផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមក្រឡេកមើលគុណសម្បត្តិ និង វិធីធ្វើឱ្យស្បែកស្រស់ស្អាតជាមួយនឹងដុំទឹកកកនៅក្នុងទូរទឹកកកទាំងអស់គ្នា៖

រូបតំណាង
រូបតំណាង

១. កាត់បន្ថយការកើតមុន ធ្វើឱ្យស្បែកភ្លឺថ្លា

ក្នុងចំណោមអត្ថប្រយោជន៍ដែលទឹកកកមាននោះគឺ វានូវសមត្ថភាពក្នុងការកាត់បន្ថយស្នាមមុនក៏ដូចជាជួយឱ្យស្បែកភ្លឺថ្លាគឺជាការប្រើប្រាស់ដែលស្ត្រីពេញនិយមបំផុត។ ការប្រើដុំទឹកកកត្រជាក់នៅលើផ្ទៃមុខ ក៏ដូចជាតំបន់កើតមុនរបស់អ្នកនឹងជួយឱ្យធូរស្បើយបានលឿននិងការពារការកកើតមុនលើមុខបានផងដែរ។ មិនតែប៉ុណ្ណោះ ការធ្វើចលនាដុំទឹកកកនៅលើផ្ទៃមុខ ជួយធ្វើឱ្យឈាមរត់និងធ្វើឱ្យស្បែករលោងផងដែរ។

រូបតំណាង
រូបតំណាង

២. ជួយឱ្យស្បែកស្រូបយកសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាព

 ទឹកកកអាចជួយឱ្យស្បែករបស់អ្នកស្រូបយកសារធាតុចិញ្ចឹមពីផលិតផលថែរក្សាស្បែកបានល្អជាងមុន។ អ្នកអាចយកទឹកកកមកលុញលើស្បែកបន្ទាប់ពីអ្នកប្រើផលិតផលថែរក្សាស្បែករួច ដើម្បីបង្កើនសមត្ថភាពក្នុការស្រូបយកសារធាតុចិញ្ចឹម សម្រាប់បន្ថែមប្រសិទ្ធភាពក្នុងការថែរក្សាស្បែក។ 

រូបតំណាង
រូបតំណាង

៣. ជួយសង្គ្រោះស្បែករបស់អ្នកនៅពេលមានពន្លឺព្រះអាទិត្យ 

រដូវក្តៅបានមកដល់ហើយដូច្នេះពេលខ្លះស្បែករបស់អ្នកនឹងរងឥទ្ធិពលពីព្រះអាទិត្យធ្វើឱ្យស្បែកខ្មៅនិងមិនស្មើគ្នា។ នៅពេលដែលស្បែករបស់អ្នកត្រូវបានកម្តៅថ្ងៃទឹកកកគឺជា ភ្នាក់ងារសង្គ្រោះស្បែករបស់អ្នកដ៏ល្អមួយ ពីព្រោះវានឹងជួយឱ្យស្បែកត្រជាក់យ៉ាងឆាប់រហ័ស។  

រូបតំណាង
រូបតំណាង

៤. ជួយកាត់បន្ថយស្បែកខ្លាញ់និងបង្រួមរន្ធញើស 

រន្ធញើសធំងាយនឹងធ្វើឱ្យស្ត្រីកើតមុន។ វាគឺជាក្តីព្រួយបារម្ភរបស់មនុស្សគ្រប់គ្នា នៅពេលដែលមានបញ្ហាមុនកើតឡើង ព្រោះវាបណ្តាលឱ្យសម្រស់របស់យើងធ្លាក់ចុះ។ ដូច្នេះ ដើម្បីបងា្ករបញ្ហានេះអ្នកអាចប្រើផលិតផលថែរក្សាស្បែកខុសៗគ្នា រួមគ្នាជាមួយការប្រើប្រាស់ទឹកកកដើម្បីជួយសម្អាតស្បែក កាត់បន្ថយបរិមាណប្រេងដែលលើសនិងរឹតបន្តឹងរន្ធញើសឡើងវិញ។

រូបតំណាង
រូបតំណាង

ទឹកកកមានការអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកគិតទៅទៀត ហើយចំណុចលេចធ្លោជាងគេគឺសមត្ថភាពក្នុងការធ្វើឱ្យស្បែកស្រស់ភ្លឺថ្លា និងអាចជួយឱ្យស្បែកស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗបានកាន់តែប្រសើរ។ ដូច្នេះប្រិយមិត្តគួរតែត្រូវលាបវាឱ្យបានទៀងទាត់ដើម្បីជួយឱ្យស្បែកភ្លឺថ្លាជារៀងរាល់ថ្ងៃ។ សង្ឃឹមថាអ្នកនឹងអនុវត្ត ហើយទទួលបានប្រសិទ្ធិភាព ពីរបៀបធ្វើឱ្យស្បែកស្រស់ស្អាតជាមួយទឹកកក រួមជាមួយនឹងការប្រើប្រាស់ផលិតផលថែរក្សាស្បែកចាំបាច់​​ផ្សេងទៀត៕

Va Bunning
Joker 5 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T